មីយ៉ាន់ម៉ា ៖ យោងតាមព័ត៌មាន គ្លូបលញូឡាយ របស់មីយ៉ាន់ម៉ា បានដកស្រង់សំដី ប៉ូលីស ប្រឆាំងការជួញដុរមនុស្ស ដោយនិយាយថា មនុស្សសរុបចំនួន ១៧៦ នាក់ ត្រូវបានជួញដូរនៅក្នុងប្រទេស មីយ៉ាន់ម៉ា ក្នុងរយៈពេលពាក់កណ្តាល ឆ្នាំនេះ ។
ក្នុងចំណោមជនរងគ្រោះ មានជាង១០០នាក់ជាស្ត្រី ដែលនៅក្នុងរដ្ឋ សាន មានករណីជួញដូរ ខ្ពស់ បន្ទាប់មកគឺទីក្រុង យ៉ាងហ្គោន និងតំបន់ ម៉ាន ដាឡាយ។ ករណីទាំងអស់នេះ ជាប់ពាក់ព័ន្ធទៅនឹង ការរៀបការដោយ បង្ខំ ពេស្យាចារដោយបង្ខំ និងការកេងបរវ័ញ្ចការងារ។
សភាប្រទេសមីយ៉ាន់ម៉ា ត្រូវ បានរំពឹងថា និងអនុម័តច្បាប់ប្រឆាំងការជួញដូរ នូវច្បាប់ដែលបាន ពិនិត្យឡើង វិញ ដោយផ្អែកលើ ច្បាប់ដែលបានអនុម័តកាលពីខែ កញ្ញា ឆ្នាំ២០០៥។
យោងតាមច្បាប់ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០០៥ ជនណាដែល ជួញ ដូរស្ត្រី និងកុមារ និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ជាអប្បបរិមា ១០ឆ្នាំនិងជា អតិបរិមា ជាប់ពន្ធនាគារមួយជីវិត៕