ចិន ៖ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត បានវាយប្រហាទៅលើតំបន់ជាច្រើននៅប៉ែកនិរតី និងភាគ ខាងកើតប្រទេសចិន បង្ករឲ្យមានទឹកជំនន់ និងបាក់ដី ព្រមទាំងកាត់ផ្តាច់ផ្លូវធ្វើចរាចរណ៏ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះ។
ភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត ដែលបានចាប់ផ្តើ តាំងពីថ្ងៃសៅ បានបង្ករឲ្យមានទឹកជំនន់ ក្នុងតំបន់ និងខេត្ត ជាច្រើន និងបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គីស នី ទូរគមនាគមន៏ និងកាត់ផ្តាច់បណ្តាញអ៊ីនធឺណេត។
អាជ្ញាធរក្នុងតំបន់ បានរៀបចំ ផែនការធ្វើការឆ្លើយតបបន្ទាន់ ដើម្បីដាក់ពង្រាយក្រុមសង្គ្រោះ ដើម្បីជន្លៀស ប្រជាជន ដែលទទួលរងការប៉ះពាល់ ទៅកាន់កន្លែងសុវត្ថិភាព ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់ មានរបាយការណ៏ស្តីពី ប្រជាជនរងរបួសឬស្លាប់ឡើយ។
ស្ពានជាច្រើនកន្លែងបានជនលិច យានយន្តជាច្រើនជាប់ក្នុងទីក្រុង នៅក្នុងខេត្តយន់ណាន ប្រទេសចិន ខណៈភ្លៀងលាយ ឡំដោយព្យុះ បង្ករឲ្យមានការបាក់ដី និងនិងទឹកទន្លេឡើងពេញប្រៀប។
ទឹកជំនន់នេះ បានបង្ករឲ្យមានការខាតបង់ដ៏ខ្លាំង ដល់កសិកម្មក្នុងតំបន់។ នៅក្នុងខេត្តស៊ីជាំង ប្រទេស ចិន អាកាសធាតុព្យុះភ្លៀង បាននាំមកនូវទឹកជំនន់ និងបានជន់លិចអគារជាច្រើន នៅតំបន់ទំនាប។
នាយកដ្ឋានឧត្តុនិយម នៅខេត្តជាំងស៊ូប្រទេសចិន បានចេញសញ្ញា ប្រកាសអាសន្ន ព័ណ៌ទឹកក្រូច សំរាប់ភ្លៀងលាយឡំដោយព្យុះ ។ ប្រជាជនចិន និយាយថា ទឹកជំនន់មានជម្រៅដល់ មួយម៉ែត្រ នៅតំបន់មួយចំនួន ហើយរថយន្តនិងរថយន្តក្រុង បានជាប់នៅតាមផ្លូវ ដោយសារទឹកកាន់តែកើនឡើង៕