ឥណ្ឌា ៖ ប្រទេសឥណ្ឌា និងប្រទេស កូរ៉េខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចំនួន ១១ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើនពាណិជ្ជកម្មទ្វេរដងរហូតដល់ ៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដែលការចុះហតថលេខានេះធ្វើឡើង១ថ្ងៃបន្ទាប់ ពី នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពី បើករោងចក្រទូរស័ព្ទចល័ត សាំស៊ុង នៅជិតទីក្រុង ញូដេលី។
ក្រុមហ៊ុនកូរ៉េខាងត្បូងដ៏ធំ រួមមាន សាំស៊ុង និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ម៉ូទ័រ មានឈ្មោះនៅប្រទេសឥណ្ឌា ដែលជាទីផ្សារមួយមានការរីកចំរើនឆាប់រហ័សលើពិភព លោក ហើយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៊ីន ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសឥណ្ឌា និយាយថា លោកសង្ឃឹម ក្រុមហ៊ុនតូចៗជាច្រើនទៀត មកពីប្រទេស របស់លោក និងអាចធ្វើតាមភាពជោគជ័យនេះ។
កិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារវាងបណ្តាប្រទេសនានារួមមានការពន្លឿនការចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2009 ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការផ្លូវដែក ថែទាំសុខភាព ទូរគមនាគមន៍និងសន្តិសុខអ៊ីនធឺណិត។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនត្រាម៉ូឌី Narendra Modi បាននិយាយថា ឥណ្ឌាគឺជាភាគីពាក់ព័ន្ធនៅក្នុងដំណើរការសន្តិភាពរបស់ប្រទេសកូរ៉េ។ លោកបាននិយាយថាលោក មូន Moon ផ្តល់ឱ្យប្រទេសកូរ៉េខាងត្បូងនូវសន្តិភាព ជាមួយកូរ៉េ ខាងជើងហើយបានផ្តល់ការគាំទ្រ ឥណ្ឌាក្នុងការឈានទៅមុខ៕