ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងមួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ក៍បានទាញចង្កូត ជ្រុល ធ្លាក់ប្រឡាយ បណ្តាលអោយក្រឡាប់ចាក់ស៊ីម៉ងត៍ ចំនួន ២៨តោន ចូលក្នុងទឹកទាំងព្រឹក ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ ទំនប់កប់ស្រូវ ភូមិស្រែតេជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
រថយន្តដែលក្រឡាប់នោះ ម៉ាកហ៊ីណូ ចង្កូតស្តាំពាក់ស្លាកលេខ PSHN-0151 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ចំនួន១៤យ៉ោងស្មើនឹង២៨តោន បើកបរដោយយុវជនម្នាក់មិនបានប្រាប់អោយស្គាល់ឈ្មោះឡើយ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តខាងលើធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន។ខណះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធ្ងន់មួយគ្រឿង បើកជែងឆ្វេង ស្រាប់តែរថយន្តដឹកស៊ីម៉ងត៍ ភ្ញាក់ក៍បួងចង្កូតទាញគេចទៅស្តាំជ្រុលធ្លាក់ផ្លូវបេតុងអូសលើចិញ្ចើមទៅមុខប្រមាណ៥០ម៉ែត្រក៍ផុងដីក្រឡាប់ផ្ញាជើង ចាក់ស៊ីម៉ងត៍ចូលទឹកតែម្តង ។
តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីក្រឡាប់ អ្នកបើកបរ បានប្រាប់ថៅកែអោយដឹងថា មានរថយន្តធំមួយគ្រឿងបើកកៀរ ជាហេតុធ្វើអោយ ធ្លាក់ផ្លូវ ក្រឡាប់។
តាមបុរសម្នាក់ ដែលគេអះអាងថា ថៅកែរថយន្ត បានឲ្យដឹងថា រថយន្តនោះបានដឹកស៊ីម៉ង់ត៍ចំនួន២៨តោន មកពីក្រុងព្រះសីហនុ យកទៅដាក់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍នៅខណ្ឌព្រែកព្នៅហើយ ត្រូវរថយន្តមួយគ្រឿងទៀតបើកគៀរបណ្តាលអោយ ធ្លាក់ផ្លូវ ក្រឡាបចូលប្រឡាយតែម្តង ។នៅព្រឹកនោះម្ចាស់បានជួលរថយន្តមកស្ទួចយករថយន្តនោះទៅជួសជុល។ចំណែកស៊ីម៉ង ត្រូវទឹករងបានខូចខាត៕