ភ្នំពេញ៖ថ្ងៃទី៣០ មេសា ខាងមុខនេះ អង្គការសង្គមស៊ីវិលចំនួនបី ដែលប្រតិបត្តិការណ៍លើសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ គ្រោងបើកវេទិកាអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ« ឯករាជ្យ និងគុណភាព នៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរួម របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) និងក្រុមការងារដោះស្រាយទំនាស់(ACT) ដែលទទួលបាននៅព្រឹកថ្ងៃសៅរ៍ទី២៥ខែមេសានេះឲ្យដឹងថា អង្គការទាំងបីនឹងបើកឲ្យមានកម្មវិធពិភាក្សាលើ ឯករាជ្យភាព និងគុណភាព នៃប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅកម្ពុជានៅក្នុងឆ្នាំ២០១៤ ។
សេចក្តីប្រកាសក៏បានលើកថា ការរៀបចំវេទិការនេះមានគោលបំណង អបអរទិវាសេរីភាព សារ័ត៌មានពិភពលោក ដើម្បីឆ្លុះបញ្ចាំង ឯករាជ្យភាព និងគុណភាពប្រ័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងធ្វើការចែករំលែករបាយការណ៍ ស្តីពីបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅកម្ពុជា ។
គួរបញ្ជាក់ថា វេទិការនេះនឹងចាប់ផ្តើម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ចាប់ពីម៉ោង៨ ដល់ម៉ោង១២ថ្ងៃត្រង់ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បែរស្ពានអាកាសមុន្នីវង្ស ៕