កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល់ជាមួយបងប្អួនប្រជាពលរដ្ឋរស់នៅភូមិចាំនាង ស្ថិតនៅឃុំ ផ្តៅជ្រុំ ស្រុកជើងព្រៃ លោក ម៉ា ឈឿន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ចាម បានថ្លែងផ្តាំទៅកាន់ក្រុមប្រឆាំងក្រៅច្បាប់ ដែលបានរៀបចំផែនទុចរិទ រារាំង និងញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះថា អាជ្ញាធរមានសមត្ថកិច្ច ពិសេសរាជរដ្ឋាភិបាលមិនលើកលែងជាដាច់ខាត់ចំពោះផែនការមួយ នេះ។ ឯកឧត្តមតំណាងរាស្ត្រ ម៉ា ឈឿន បានបញ្ជាក់ថា ផែនការរារាំងនិងញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត គឺជាអំពើខុសច្បាប់ ដែលចែងនៅក្នុងច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រួមនឹងរដ្ឋធម្មនុញ្ញផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម តំណាងរាស្ត្រ ក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ ចាប់ខ្លូនភ្លាមៗ ចំពោះក្រុម ឬជនទាំង ឡាយណាដែលធ្វើសកម្មភាពរារាំង និងញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
សូមជម្រាបថា ក្រុមប្រឆាំងក្រៅច្បាប់ ដែលមានទណ្ឌិត សម រង្សី ជាមេខ្លោង បានដាក់ ចេញនូវផែនការទុចរិទជាច្រើន ក្នុងគោលបំណងបំផ្លាញ់ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦នេះ រួមមានការរារាំង និងញុះញង់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតជាដើម ដោយបានរៀបចំផែនការបំភិទបំភ័យប្រជាពលរដ្ឋថា ទឹកខ្មៅច្រឡក់ដៃនៅថ្ងៃ បោះឆ្នោតបណ្តាលឲ្យស្លាប់ ក្រោយ ២៤ម៉ោងជាដើម ដែលផែនការនេះ ត្រូវបានសម្តេច តេជោប្រមុខរាជរដ្ឋាភិបាល ចាត់ទុកជាទង្វើដ៏ថោកទាប និងមិនអាចលើកលែងបានឡើយ។
ដោយឡែកនៅក្នុងពិធីសំណេះសំណាល់នេះដែរ តំណាងរាស្ត្រ ម៉ា ឈឿន ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា មានមូលហេតុសំខាន់មួយចំនួនតូចបានធ្វើអោយបងប្អូនប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសមកទល់សព្វថ្ងៃក្នុងនោះរួមមាន៖
១)ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្គ្រោះជាតិពិតប្រាកដ។២)ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
៣)ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។៤)ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។៥)ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។៦)ជាគណបក្សតែ១គត់ដែលដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញនិងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង៕