ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ត្រូវបាន នារីកម្មាការីនីម្នាក់ ស្រែក ឆោឡោ និងនាំគ្នា ចាប់ខ្លួន ប្រគល់អោយ សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ទំលាក់យោងឆបោក យកប្រាក់និងគ្រឿងអលង្ការ អស់ពីខ្លួន ។
ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ នៅតាមផ្លូវលំក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យម្នាក់ចាប់ខ្លួន ឈ្មោះ ប៊ិ សុខម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល តាមផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។រីឯបក្ខពួក៣នាក់ទៀត ប្រុសម្នាក់ ស្រី២នាក់ បានរត់គេចខ្លួនបាត់។ចំណែកស្ត្រីដែលចាញ់បោកគេឈ្មោះ អ៊ុល លីដា អាយុ២៧ឆ្នាំ ជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
តាមកម្មការីនី ដែលចាញ់បោកគេបានអោយដឹងថា នៅវេលាម៉ោងប្រមាណ៦និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នាងបានធ្វើដំណើរទៅធ្វើការ នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ស្រាប់តែមានស្ត្រីម្នាក់ដើរតាមមកសួរថា មានគេរើសបានកញ្ចប់មាសទេមានគេជ្រុះបាត់ ក្នុងនោះមានមាស៨តម្លឹង។ភ្លាមៗ ស្រាប់តែមានស្ត្រីម្នាក់ទៀតធ្វើជាមកប្រាប់ថា កុំមាត់ ខ្ញុំរើសបាន យើងទុកដូរចែកគ្នាព្រមទាំង បើកកូនថង់ឲ្យមើល មានលោហៈក្រហមច្រាល។
តាមកម្មាការីនីរូបនោះបានអោយដឹងទៀតថាខណះនោះស្ត្រី២នាក់ ក៍បានបបួលនាងជិះម៉ូតូ២គ្រឿង ទៅដូរចែកគ្នា ដែលម៉ូតូទាំង២គ្រឿង សុទ្ធជាបក្សពួក ។នៅពេលធ្វើដំណើររហូតដល់ ផ្លូវលំភូមិ ទ្រុងមាន់ ទើបឈប់ហើយ ស្ត្រីសង្ស័យបានលាមាត់ថង់ឲ្យមើលម្តងទៀតនឹងនិយាយបញ្ចុះបញ្ចូលអោយដោះយកគ្រឿង អលង្ការ ទាមទារប្រាក់និងយកទូរ ស័ព្ទ រួច ប្រគល់កញ្ចប់នោះ ហើយ ក៍បានឡើង ជិះម៉ូតូមួយគ្រឿងទៀតចេញទៅដោយប្រាប់ថា ចាំនៅទីនេះហើយ ទៅដូរចែកគ្នា ។
តាមព័ត៌មានអោយដឹងទៀតថា នៅពេលដែលស្ត្រី២នាក់ព្រមទាំងប្រុសម្នាក់ជិះទៅបាត់ កម្មាកការីនីរូបនោះលាកញ្ចប់មើល ឃើញសុទ្ធតែគ្រាប់សំណទើបដឹងខ្លួនចាញ់បោកគេ ក៍បានអោយម៉ូតូមួយគ្រឿង ដែលដឹកមក ជិះដេញតាម បានបន្តិច ក៍ប្រាប់ថា ចុះសិន អស់សាំងនាងក៍បានចាប់អារម្មណ៍ ជាបក្សពួក ក៍បានស្រវាចាប់ចង្កេះខោជាប់ ស្រែកឆោឡោ ផ្អើលពលរដ្ឋនាំគ្នាចាប់ខ្លួនបានប្រគល់ សមត្ថកិច្ច។
ប្រាក់និងគ្រឿង អលង្ការ ដែលបាត់បង់ទៅ រួមមាន៖កងដៃមួយឈុត តម្លៃជាង៣០០ដុល្លា ក្រវិលមាសមួយគូរ, ទូរស័ព្ទដៃសាំសុង១គ្រឿង,លុយ១០០ដុល្លា និងលុយខ្មែរ២ម៉ឺនរៀល។
តាមព័ត៌មានអោយដឹងថា នៅពេលឃាត់ខ្លួន ជនសង្ស័យ ក៍បានសារភាពខ្លួន ពិតជាបក្សពួក របស់ជនសង្ស័យ ដែលគេចខ្លួន នោះ។ជនសង្ស័យ ក៍បានសំណូម ពរដល់ស្ត្រីរងគ្រោះកុំអោយប្តឹង ទេចាំ ទូរស័ព្ទអោយបក្សពួក យកប្រាក់មកប្រគល់អោយវិញ ។ទោះបីជាយ៉ាងណា សមត្ថកិច្ច ពុំព្រមហើយកសាងសំរឿងចាត់ការតាមច្បាប់៕
(កម្មការិនីរោងចក្រ ដែលត្រូវគេឆបោក)