ខេត្តស្វាយរៀង ៖ ដើម្បីលើកស្ទួយវិស័យកីឡា អោយកាន់តែមានការីកចំរើនល្បីរន្ទឺនៅលើ ពិភព លោក ក្នុងឆាកជាតិអន្តរជាតិ ត្រូវរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋាន ស្វាយរៀង បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើត កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៨) វគ្គផ្តាច់ព្រ័ត្ត រវាងក្រុមដែលមកពីកងរាជអាវុធហត្ថខេត្តកោះកុង និងកងអន្តរាគមន៍ពិសេស ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមតូចប៉ូលីវ៉ា អភិបាលរងតំណាងអភិ បាល ខេត្តស្វាយរៀង និងអស់លោកមេបញ្ជាការរងខេត្ត កងកំលាំងប្រដាប់អាវុធ ទាំង៣ អង្គភាពយ៉ាងច្រើនកុះករផងដែរ។
ឧត្តមសេនីយ៍លោក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងនូវការកោតសសើរដល់ក្រុមកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរៀងៗខ្លួនទៅដោយរលូនដើម្បីក្រុមទទួលបានជ័យជំនះនាពេលនេះហើយចំពោះក្រុមដែលមិនបានទទួលបានជ័យជំនះកុំអាក់អន់ស្រពន់ចិត្តអ្វីព្រោះកីឡានាំមកនូវសុខភាព កីឡាករនាំមកនូវ ភាពស្និតស្នាលនិងរាក់ទាក់ និងគ្នាហើយនាំនូវ មិត្តភាព រវាងខេត្ត និងខេត្តរវាងប្រទេស និងប្រទេសមានឈ្នះ និងចាញ់ជារឿងធម្មតា។
លោក បន្តថាសព្វថ្ងៃប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអោយអត្ថភាពខ្ពស់ទៅលើវិស័យកីឡា ព្រោះវិស័យ កីឡានាំមកសុខភាពមិត្តភាព ទទឹមនិងនោះដែរកីឡា នាំប្រទេសជាតិបានស្គាល់ គ្នាក្នុងឆាក អន្តរ ជាតិផង និងនៅលើពិភពលោកផង។
លោកបន្តថាការប្រគួតកីឡា ថ្ងៃនេះដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ ទិវាបង្កើត កងរាជអាវុធហត្ថ១៤កក្កដា ១៩៩៣ .១៤កក្កដា ២០១៨ ផងដែរ។ ក្រុមកីឡាបាលទាត់ ដែលបាន ចូលរួមប្រកួតទាំងអស់ចំនួន១៩ក្រុមក្នុងនោះ១៧ក្រុមមកពីកងរាជអាវុធហត្ថខេត្ត មួយក្រុមមក ពីវរសេនាតូចអន្តរាគមន៏ពិសេសនិងមួយក្រុមទៀតមកពីកងអនុសេនាធំលេខ២៧ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានកីឡាករសរុបទាំងអស់៣២៣នាក់។
ជាលទ្ធផលក្រុមប្រកួតវគ្គផ្ដាច់ព្រាត់លើកពាននាពេលនេះគឺក្រុមកងអន្តរាគមន៍ពិសេស បានប្រកួតឈ្នះ ៣ ទល់និង: ០ ទៅលើកងរាជអាវុធហត្ថខេត្តកោះកុង ដោយចំណាត់ថ្នាក់លេខ១ទទួលបានពាន មួយ ទង់ជ័យលាភីមួយ និងថវិការអមចំំនួន៤លានរៀល (ថវិការមេបញ្ជាការចំនួន ២លាន៦សែនរៀល និងថវិកាឧបត្ថមរបស់ឧត្តមសេនីយ៏ឯកហុងវិណុលចំនួន១លាន៤សែនរៀល) និងលេខ២ ទទួល បានពានមួយ ទង់ជ័យលាភីមួយ និងថវិការង្វាន់អមចំនួន៣លានរៀល (ថវិការមេបញ្ជាការចំនួន ២លាន២សែនរៀល និងថវិកា ឧបត្ថមរបស់ឧត្តមសេនីយ៏ឯក ហុង វិណុល ចំនួន៨០ម៉ីនរៀល) នៅរសៀលថ្ងៃនេះដែរលោក ហុង វិណុល តំណាងនាយឧត្តមសេនីយ៍ សៅ សុខា និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តបាន ប្រគល់ពានរង្វន់ដល់ក្រុមកីឡាករ ដែលទទូលបានចំណាត់ ថ្នាក់លេខ1ចំណាត់ថ្នាក់លេខ2ចំណាត់ថ្នាក់លេខ3ផងដែរ៕