កំពង់ចាម ៖ ឯ.ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើង ព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍បញ្ជាក់ថា បោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បានន័យថា គឺបានបោះឆ្នោតឲ្យខ្លួនយើងផ្ទាល់។
ការលើកឡើងយ៉ាងដូច្នេះរបស់ ឯ.ឧ បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើក្នុងឱកាសដែល ឯ.ឧ អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋ មកពីភូមិដូនដុំ ឃុំ សូទិព្ធ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម សរុបជាង៥០០នាក់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នេះ។
ថ្លែងនៅក្នុងពិធីខាងលើនេះ ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានបញ្ជាក់ថា មានតែគណបក្ស ប្រជាជនកម្ពុជា តែមួយគត់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា ដែលបានក្រោកឡើង រំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឯ.ឧ បណ្ឌិត ម៉ា ឈឿន បានលើកឡើងទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានកសាងស្នាដៃ ជូនប្រទេសកម្ពុជា រួមមាន៖ នាំមកនូវសុខសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ * ការបង្រួបបង្រួមជាតិ * ឯកភាពជាតិ * លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជាមួយគ្នានោះ បានអភិវឌ្ឍសេដ្ឋកិច្ច លើគ្រប់វិស័យ (រោងចក្រ សហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, បណ្ដុះបណ្ដាលធនធាន មនុស្ស ដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ -ល-)។ នេះជាការគូសបញ្ជាក់ពី ឯ.ឧ បណ្ឌិត ម៉ា ឈឿន។
ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានបញ្ជាក់ទៀតថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នោះទេ ក៏គ្មាន សន្ដិភាព រហូតដល់បច្ចុប្បន្នផងដែរ។
ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានបន្ថែមទៀតថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច តេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យអង្គការចាត់តាំងរបស់ខ្មែរ ក្រហម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨ មក នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លៃបាន។
ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានលើកឡើងថា នេះហើយជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលប ញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃដ៏ធំធេង សង្គ្រោះប្រជាជនឲ្យរួចផុត ពីគ្រោះ ប្រល័យពូជសាសន៍ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព រហូតដល់បច្ចុប្បន្ន។
ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានឲ្យដឹងផងដែរថា ជាក់ស្ដែង នៅស្រុកជើងព្រៃ មានរោង ចក្រចំនួន៧ ក្នុងនោះ មានកម្មករ ២០.៣៩០ នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជននៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវ ចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន ៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។
ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន បានលើកឡើងទៀតថា ប្រទេសកម្ពុជា មិនយកពន្ធលើដី ស្រែបង្កបង្កើនផល ជាលក្ខណៈគ្រួសារ និងរកទីផ្សារ លក់កសិផលពីប្រជាពលរដ្ឋ ដូចប្រទេសជិត ខាងនោះឡើយ។ ហើយចំពោះអ្នកលក់ដូរអាជីវករ មានសិទ្ធិ ផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអ្នក លក់ដូរតូចតាច ដោយមិនឲ្យបង់ភាស៊ីផងដែរ។
ក្នុងឱកាសនោះផងដែរ ឯ.ឧ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូម ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ សម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕