ត្បូងឃ្មុំ ៖ ឃុំនេះមានផ្ទៃដីសរុប ១៣៩៧០ ហិកតា ក្នុងនោះមានដីស្រែ ២១១០ ហិកតា ដីចំការយូរអង្វែង ៧៦៦៩ ហិកតា និង ដីលំនៅដ្ឋាន ៤២០១ ហិកតា និងមានប្រជាពលរដ្ឋរស់នៅសរុបជាង ២ម៉ឺននាក់ ដោយមាន ប្រមាណ ៨៥% ជាកសិករ ១០% ជាអ្នករកស៊ី និង ៥% ជាកម្មករនៅតាមរោងចក្រក្នុងមូល ដ្នានឃុំ។
លោក ហែម យៀប មេឃុំត្រពាំងផ្លុងឲ្យដឹងថា ដំណាំកៅស៊ូ ដំឡូងមី និងដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្ររបស់ឃុំរបស់លោក រីឯដំណាំផ្សេងៗទៀត គ្រាន់តែជាដំណាំរួមផ្សំតែ ប៉ុណ្ណោះ។
មេឃុំត្រពាំងផ្លុង លោក ហែម យៀប បានបន្ថែមថា ចំពោះទីផ្សារលក់កសិផលរបស់ បងប្អូនកសិករដែលផលិតបានគឺច្រើនលក់ទៅឲ្យខាងប្រទេសវៀតណាម ដែលយើងមានព្រំ ប្រទល់ជាប់នឹងគ្នាស្រាប់។
មេឃុំដដែលបានអះអាងថា បើគិតក្នុងរយៈពេល ៥ឆ្នាំ ២០១៣ ដល់ ២០១៨នេះឃើញ ថា ជីវភាពពលរដ្ឋនៅក្នុងឃុំត្រពាំងផ្លុងរបស់លោកមានភាពល្អប្រសើរច្រើនណាស់។ លោកមេឃុំបានអំពាវនាវអោយពលរដ្ឋនៅក្នុងឃុំរបស់លោកដែលមានសិទ្ធិបោះឆ្នោតទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ កុំបី ខានឡើយ៕