សម្លាប់​រង្គាល​១៣​នាក់​ក្នុង​ជម្លោះដីធ្លី​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2018 ក+ ក-

​ម៉ិ​ក​ស៊ិ​កូ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ថា មនុស្ស​ជាង ១០​នាក់ បាន​ស្លាប់ នៅក្នុង​តំបន់ អូ​ហ្សា​កា ភាគខាងត្បូង ប្រទេស​ម៉ិ​ក​ស៊ិ​ក លើ​ជំលោះ​ដីធ្លី​រយះពេល​ជាច្រើន​ទស្ស​វតន៍ ជាមួយ​សហគមន៍​ជិតខាង​។

យោងទៅតាម​ការិយាល័យ​អគ្គមេធាវី ក្រុង​អូ​ហ្សា​កា បានអោយដឹងថា មនុស្ស​១៣​នាក់ នៅក្នុង ទីក្រុង សាន់​តា ម៉ា​រី ត្រូវបាន​សំលាប់​ដោយ​ប្រជាពលរដ្ឋ មកពី​សហគមន៍ សាន់ លូ​កាស់​។ ប្រ​ភ​ព័ត៌មាន​ដដែល បាន​រាយការណ៍​ថា ប្រជាពលរដ្ឋ​មក ទីក្រុង​សាន់​តា ម៉ា​រី បានធ្វើ​ដំណើរ ទៅកាន់​តំបន់​ដី​ដែលមាន​ជំលោះ នៅពេល​មានការ​រាយការណ៍​ថា ដី​នោះ​ត្រូវគេ​រំលោភ​យក​។

ប៉ូលីស​រដ្ឋ មកពី​តំបន់ អូ​ហ្សា​កា ដែល​ទទួលខុស​ត្រូ​សំរាប់​តំបន់​មាន​ភាព​វិក​វរ​នេះ នឹងធ្វើ​ការ រៀបចំ​ច្បាប់ និង​សណ្តាប់ធ្នាប់​ឡើងវិញ​។
យោងទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បានអោយដឹងថា ទីក្រុង សាន់​តា ម៉ា​រី មាន​ជំលោះ​ជាច្រើន​ករណី ជាមួយ​សហគមន៍​ក្នុង​តំបន់ លើ​តំបន់​ព្រៃឈើ​ក្នុង​តំបន់​៕