ជប៉ុន ៖ ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម ប្រទេសជប៉ុន និងសហភាពអឺរ៉ុបបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅកិច្ចប្រជុំកំពូល នៅទីក្រុងតូក្យូ នៅក្នុងអ្វី ដែលប្រទេសទាំងពីរ បានមើលឃើញថាជាការជុំរុញ ប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះការការពារនិយម ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកដូណាល់ធូស Donald Tusk និងលោកហ្សង់ក្លៅចាំងឃឺ Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបាន ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ ដើម្បី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីកិច្ចប្រជុំពេលមុន នៅទីក្រុងព្រូស៊ែល ប្រទេសប៊ែលហ្សីក ត្រូវបានពន្យារពេលកាលពីសប្តាហ៍មុនដោយសារទឹកជំនន់ នៅភាគខាងលិចប្រទេសជប៉ុន។
កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅទីក្រុងតូក្យូ នឹងលុបចោលពន្ធគយស្ទើរតែទាំងអស់ ដោយបង្កើតទីផ្សារ សមរាប់មនុស្ស600 លាននាក់ ដែលផ្ទុយទៅនឹងរបៀបវារៈការការពារនិយម របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប្រទេសជប៉ុនក៏យល់ព្រមផងដែរ ក្នុងការអនុម័តស្តង់ដាររថយន្តអន្តរជាតិជាលើកដំបូង។
ប្រទេសជប៉ុន និងសហភាពអឺរ៉ុប បានចាប់ផ្តើមការចរចាទ្វេភាគីរបស់ខ្លួន នៅក្នុងឆ្នាំ 2013 ប៉ុន្តែបានកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចបានការបំបែកភាពទ័លច្រកដ៏សំខាន់ នៅក្នុងវិស័យសំខាន់ៗដូចជាប្រទេសជប៉ុន បានទម្លាក់ពន្ធលើផលិតផលឈីស (cheese) និងស្រាអឺរ៉ុប ហើយអឺរ៉ុប ផ្តល់លទ្ធភាពកាន់តែច្រើន ដល់រថយន្តជប៉ុន និងគ្រឿងបន្លាស់រថយន្ត៕