អាហ្វ្រិក ៖ ប្រទេសចិន ជាប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតលើពិភពលោក និង អាហ្វ្រិក ជាទ្វិបមួយ មាន ចំនួនប្រទេសកំពុងអភិវឌ្ឍន៏ ដែលពេលនេះមានទំនាក់ទំនងកាន់តែជិតស្និត ។ កាល ពី៥ឆ្នាំមុន បែបផែនថ្មី នៃដៃគូជាយុទ្ធសាស្ត្រ រវាងប្រទេសចិន និងអាហ្វ្រិក បាននិងកំពុង ធ្វើឲ្យកាន់តែស៊ីជម្រៅ ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់ ការផ្លាស់ប្តូរ វប្បធម៌ និងចាប់ពីកំរិតរដ្ឋាភិបាល ដល់វិស័យឯកជន។ គំរោងជាបន្តបន្ទាប់ ទាក់ទងទៅនឹង សុខមាលភាព និងការរស់នៅរបស់ប្រជាជន និងអគារវប្បធម៌ បានបង្ហាញពីភាពរីកចំរើន ដែល ធ្វើឡើងក្នុងកិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងចិន និងអាហ្វ្រិក។
ប្រធានាធិបតី ចិន លោក ហ្សីជីនពីង បានធ្វើដមណើរទស្សនកិច្ចចំនួន៣លើក ទោកាន់ទ្វិបអាហ្វ្រិកកាល ពី៥ឆ្នាំកន្លងទៅ ក្នុងកិច្ចប្រឹងប្រែងក៏សាង សហគមន៏ នៃវាសនានិងផលប្រយោជន៏ តែមួយ និងបានជម្រុញទឹកចិត្តគ្នាក្នុងការអភិវឌ្ឍន៏ ទំនាក់ទំនង ចិន អាហ្វ្រិក។ ក្នុងខែកក្កដាឆ្នាំ២០១៨នេះ ប្រធានាធិបតីចិន លោក ហ្សី ជិនពីង និងធ្វើដំណើរមកកាន់ ទឹកដីនៃទ្វិបអាហ្វ្រិកម្តងទៀត ដែលជាការបើកទំព័រថ្មី សំរាប់ការសម្របសម្រួល នៃក្តី សុបិន្ត ចិន និងអាហ្វ្រិក៕