មីយ៉ាន់ម៉ា ៖ សារព័ត៌មានប្រចាំថ្ងៃ 7Day Daily បានរាយការណ៏ថា ក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ចំនួន២ គឺក្រុមហ៊ុន អាកាសចរណ៏ បាហ្គាន អេផិច បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដោយប្រគល់អាជ្ញាប័ណ្ណប្រតិបត្តិករអាការចរណ៏ ទៅឲ្យអាជ្ញាធរ កាលពីពេលថ្មីៗនេះ។
ដោយមានការខ្វះយន្តហោះ និងការខាតបង់ផ្នែកសេដ្ឋកិច្ច បានបង្ខំឲ្យក្រុមហ៊ុនអាកាស ចរណ៏ក្នុងស្រុមទាំងពីរនេះបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ។
ដោយអនុលោមតាម សកម្មភាពអាកាសចរណ៏ ប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុនអាកាស ចរណ៏ ទាំងពីរ និងត្រូវបានបានអុញ្ញាតិអនុវត្តន៏អាជ្ញាប័ណ្ណប្រតិបត្តិករវិញ នៅពេលក្រុម ហ៊ុន មាន យន្តហោះគ្រប់គ្រាន់ដើម្បីបន្តជើងហោះហើរ។
ក្រុមហ៊ុនអាកាសចរណ៏ អ៊ែរបាហ្គាន បានចាប់ផ្តើមសេវាកម្មរបស់ខ្លួនក្នុងផ្លូវហោះហើរក្នុងស្រុកចំនួន២០ ក្នុងឆ្នាំ ២០១២ ហើយក្រុមហ៊ុន អេផិចអ៊ែរឡាញ បានចាប់ផ្តើមដំណើរការផ្លូវហោះហើរក្នុងស្រុក ចំនួន៥ ក្នុងឆ្នាំ២០១៥។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៏ FMI Air ជាជើងហោះ ហើរក្នុងស្រុកដែរនោះ ក៏មានផែនការបញ្ឈប់ការលក់សំបុត្រយន្តហោះ ដោយមិនដឹងពី ហេតុផល ចាប់ពីថ្ងៃទី២០ ខែកក្កដានេះ។
មានក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុកចំនួន១០ ដែលមានយន្តហោះចំនួនប្រមាណ៤០ ដំណើរការនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕