ជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រលកកម្តៅ ខ្លាំង បានសំលាប់មនុស្សយ៉ាងតិច 14 នាក់ ក្នុងរយៈពេល 3 ថ្ងៃ ចុងសប្តាហ៍មុន នៅប្រទេសជប៉ុន។
សីតុណ្ហភាពខ្ពស់ បានរារាំងដល់ការស្តារឡើងវិញនៅតំបន់ដែលរងគ្រោះ ដោយទឹកជំនន់ ដែលសំលាប់មនុស្សជាង 200 នាក់ កាលពីសប្ដាហ៍មុន។យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យ៉ាងហោចណាស់ មនុស្ស 14 នាក់ បានស្លាប់ ដោយសារកំដៅកើនឡើងខ្លាំង ក្នុងនោះ ស្ត្រីអាយុ 90 ឆ្នាំម្នាក់ ដែលត្រូវបានគេរកឃើញថា បានសន្លប់នៅ វាលស្រែ ហើយ មនុស្ស រាប់ពាន់នាក់ផ្សេងទៀត កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្រាប់លក្ខខណ្ឌទាក់ទងនឹងកំដៅ។
កំដៅខ្លាំងបំផុត នៅក្នុងតំបន់ជាប់សមុទ្រ ដូចជាខេត្ត ហ្គីហ្វូ ដែលបានឡើងដល់ 39.3 អង្សាសេ ដែលជាចំណុចក្តៅបំផុតនៅក្នុងប្រទេស។ ចំណែកទីក្រុងតូក្យូ ត្រូវបានកត់ត្រាពីកម្រិតកំដៅខ្ពស់ 34 អង្សាសេ។
សីតុណ្ហភាពនៅក្នុងផ្នែកខ្លះ នៃភាគខាងលិចប្រទេសជប៉ុន ដែលត្រូវបានវាយប្រហារ ដោយទឹកជំនន់ មានកំដៅកើនឡើងដល់ 34.3 អង្សាសេ ដោយបង្កើតឱ្យមានស្ថានភាពគ្រោះថ្នាក់ដល់បុគ្គលិកយោធា និងអ្នកស្ម័គ្រចិត្ត ដែលសំអាតភក់ និងកម្ទេចកម្ទីនៅទីនោះ៕