ភ្នំពេញ ៖ ទន្ទឹមនឹងកំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងទៅដល់៤ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០១៨ ក៏វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បន្តមានបញ្ហាប្រឈមលើការរក្សាភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដែលមានវៀតណាម បង់ក្លាដែស និងមីយ៉ាន់ម៉ា។
យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ មានកំណើនប្រមាណ១១,១ភាគរយ ខ្ពស់ជាងឆមាសទី១ ឆ្នាំ២០១៧ ដែលមានត្រឹមតែ៧ភាគរយ។ នេះបើតាមរបាយការណ៍ឆមាសទី១របស់ធនាគារជាតិកម្ពុជា។
របាយការណ៍ដដែលបង្ហាញថា វិស័យឧហស្សាហកម្ម ជាពិសេសវិ បើតាមធនាគារជាតិកម្ពុជា បញ្ហាប្រឈមនោះ ក៏រួមមានការកើនឡើង យ៉ាងឆាប់រហ័សនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនៅកម្ពុជា ដែលបានកើនឡើងពី១៥៣ដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់១៧០ដុល្លារក្នុងមួយខែ ក្នុងឆ្នាំ២០១៨នេះ។
គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការងារឆ្នាំ២០១៧ បង្ហាញថា កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្ដរជាតិប្រមាណ៧ពាន់៦រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ សហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាទីផ្សារនាំចូលធំជាងគេពីប្រទេសកម្ពុជា ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង៕