កំពង់ស្ពឺ ៖ យ៉ាងហោសណាស់ក៏មានកម្មករកម្មការិនីរោងចក្របានរងរបួសធ្ងន់ស្រាលជាង៣០នាក់ខណៈដែលជិះរថយន្តត្រឡប់មកផ្ទះហើយតៃកុងរថយន្តបើកលឿនវ៉ាជែងគេឯងបណ្តាលអោយក្រឡាប់រងរបួសរណូករណែល កាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នៅលើផ្លូវលំភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គបាននិយាយអោយដឹងថាមានករណីរថយន្តដឹកកម្មករក្រឡាប់នៅចំណុចភូមិពោធិថ្មី ឃុំដំណាក់រាំង មុខខ្លោងទ្វារចូលបន្ទាយសាលាជើងគោកបណ្តាលអោយរងរបួសរណូករណែល ក្រោយកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
នគរបាលបន្តថារថយន្តម៉ាក ម៉ាសស្ដា ផលិតនៅប្រទេស(កូរ៉េ)ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខគ7187ភព2បើកបរដោយឈ្មោះដួង គឹមតុងភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបើកបររថយន្តដឹកកម្មកររោងចក្ររស់នៅក្នុងភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលបានបន្ថែមថាបន្ទាប់ពីតៃកុងបើកបរក្នុងល្បឿនលឿនរួចមកដោយធ្វើដំណើរតាមបណ្តោយផ្លូវលំ ស្របទិសគ្នាពីទិសខាងត្បូងទៅទិសខាងជើង
រថយន្តដឹកកម្មករធ្វើដំណើរពីត្បូងទៅជើងដល់ចំណុចកើតហេតុបានវ៉ាជែង រថយន្តមួយគ្រឿងទៀតមិនផុតក៏បាន ប៉ះរថយន្តមួយគ្រឿងបណ្ដាលអោយក្រឡាប់ផ្អៀងមួយចំហៀងរថយន្តប្រភេទកូរ៉េម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវលាយសគ្មានស្លាក
លេខអ្នកបើបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលនិយាយអោយដឹងថា រថយន្តក្រឡាប់ខាងលើមានដឹកកម្មករចំនួន៣៥នាក់ក្នុងនោះ ស្រីចំនួន៣០នាក់ ប្រុសចំនួន០៥នាក់។ក្រោយកើតហេតុមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តសាមុយដឹកអ្នករងរបួសយកទៅសង្គ្រោះភ្លាមៗផងដែរ។
ចំណែករថយន្តដែលរងការខូចខាតនោះត្រូវបាននគរបាលជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។សូមបញ្ជាក់អ្នករងរបួសមិនទាន់ដឹងចំនួននៅឡើយទេ និងមិនទាន់ស្គាល់ឈ្មោះផងដែរ៕