កំពង់ស្ពឺ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៨ បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា៖ ខេត្តកំពង់ស្ពឺ មានស្ថានភាពទឹកភ្លៀងជំនន់ជន់លិច ផ្នែកខាងលើ ទំនប់រលាំងជ្រៃ ដោយបានជន់លិចខ្លះៗ ចំណែកផ្នែកខាងក្រោមទ្វារទឹករលាំងជ្រៃ វិញ មិនទាន់ជន់ លិចនៅឡើយទេ។
8មន្ត្រីធនធានទឹក បានបើកទ្វារទឹកចំនួន៥ បើកកំពស់៧ម៉ែត្រ ក្នុងនោះ នៅ ទំបន់ តាសាល បានបើកទ្វារទឹកចំនួន៣ បើកកម្ពស់ចាប់១ម៉ែត្រ ទៅ១ម៉ែត្រ៥០ និង២ទៀត បើក កំពស់០ម៉ែត្រ៦០ ។ចំណែក កំពស់ទឹកស្ទឹងព្រែកត្នោត រហូតដល់ពេលនេះមាន ៧ម៉ែត្រ៦០ ទំនប់ ពាមឃ្លៃ ទឹកមានកំពស់ ៨ម៉ែត្រ៣០ ទំនប់តាសាល មានកំពស់ទឹក ១៩ម៉ែត្រ ៣០។8
បើរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត បានបង្ហាញថា៖ ស្រុកភ្នំស្រួច ការជន់លិច បានប៉ះ ពាល់ ឃុំក្រាំដីវ៉ាយ ឃុំត្រែងត្រយឹង ឃុំតាំងស្យា ឃុំដំបូករួង ឃុំតាំងសំរោង ឃុំព្រៃរំដួល ឃុំចំបក់ ឃុំអូរ ស្មើនឹង២៨ភូមិ ក្នុងនោះជន់លិចស្រូវ១.១៥៧ហិតា កើន៥៨៦ហិចតា, ដំណាំស្វាយ ២៣២ ហិចតា ថយចុះ២៨ហិតា, ដំណាំរួមផ្សំចំនួន៣៥ហិចតា កើនឡើង០១ហិចតា, លិចផ្លូវកៅស៊ូចំនួន ៣៥០ម៉ែត្រ, ខូចខាតផ្លូវក្រាលគ្រួសក្រហមចំនួន៣៧២០ម៉ែត្រ។
ក្នុងនោះស្រុកសំរោងទង ប៉ះពាល់ចំនួន១ឃុំ គឺឃុំកាហែង ស្មើ៦ភូមិ ប៉ះពាល់ដំណាំស្រូវ ចំនួន៧៥ហិកតា, ក្រុងច្បារមន ប៉ះពាល់សង្កាត់កណ្តោលដុំ និងសង្កាត់ស្វាយក្រវ៉ាន់ ស្មើ៦ភូមិ ប៉ះពាល់ស្រូវចំនួន ១៨៣ហិចតា ដំណាំរួមផ្សំចំនួន៥ហិចតា។
រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ អ្នកយកព័ត៌មានយើងទទួលបានរបាយការណ៍ថា៖ មានកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាលខេត្ត និងកាកបាទក្រហម បានចុះនាំយកស្បៀង និង សម្ភារៈមួយចំនួនទៅចែកដល់គ្រួសារដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ជន់លិចទាំងអស់នោះហើយ៕