រដ្ឋអាជ្ញាទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ បាន អោយដឹងថា ទ្រព្យសម្បត្តិអចលនទ្រព្យចំនួន 77 កន្លែង ត្រូវបានរឹបអូស នៅក្នុងករណីលាងលុយកខ្វក់ ដែលមានសក្តានុពលយ៉ាងខ្លាំង។
ការរឹបអូសនេះ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយ នៅក្នុងឆ្នាំ 2014 លើការប្លន់ធនាគារមួយ នៅក្នុងរដ្ឋធានី ប្រទេសអាល្លឺម៉ង់។ អចលនទ្រព្យដែលមានតម្លៃប្រមាណ 10 លានអឺរ៉ូ ស្មើនឹង 11 លាន 6 សែនដុល្លារ ត្រូវបានរឹបអូស ដោយសារច្បាប់ដែលបានដាក់ចេញកាលពីឆ្នាំមុន អនុញ្ញាត ឱ្យអាជ្ញាធររឹបអូសអចលនទ្រព្យ ដែលបានទិញ ជាការសង្ស័យថា បានលាងលុយ។
ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់រាយការណ៍ថា ជនជាតិអារ៉ាប់ដែលសង្ស័យពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មផ្សេង ៗដូចជា ការលួចគ្រឿងអលង្ការ ត្រូវបានគេស៊ើបអង្កេត ក្នុងករណីនេះ។
សមាជិក 4 នាក់នៃបណ្តាញមួយក្រុម ដែលមានអាយុពី 18 ទៅ 20 ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ដោយសារតែសង្ស័យថាបានលួចមាស ដែលមានតម្លៃប្រមាណ 4 លានដុល្លារ ពីសារមន្ទីរ បូដ របស់ទីក្រុងប៊ែកឡាំង៕