ជប៉ុន ៖ ប្រទេស ជប៉ុន ផ្អាកដំណើរការសាងសង់កីឡាដ្ឋានពីរកន្លែង សម្រាប់ការទទួលកីឡាអូឡាំពិចរដូវរងារឆ្នាំ 2020 គឺមជ្ឈមណ្ឌលប្រកួតហែលទឹក និងមជ្ឈមណ្ឌលប្រណាំងទូក កានូ ប៉ុន្តែគណកម្មការរៀបចំអូឡាំពិច ជប៉ុន អះអាងថា ទីកន្លែងទទួលកីឡា នឹងរួចរាល់យឺតជាងពេលកំណ់តតែពីរខែប៉ុណ្ណោះ ។ គណកម្មការអូឡាំពិច ជប៉ុន បញ្ជាក់ថា ការសាងសង់កីឡដ្ឋានពីរកន្លែង នឹងបញ្ចប់តាមផែនការនៅខែ កុម្ភៈ ឆ្នាំ 2019 ឡើយ ប៉ុន្តែនឹងបន្តរហូតដល់ដើមឆ្នាំ 2020 មុនពេលអូឡាំពិចចាប់ផ្ដើមនៅខែ កក្កដា ។
មន្ត្រីរៀបចំកីឡាអូឡាំពិចរដូវក្ដៅរបស់ប្រទេស ជប៉ុន បានជួបពិភាក្សាជាមួយអភិបាលក្រុង តូក្យូ ទាក់ទងនឹងការព្រួយបារម្ភអំពីសីតុណ្ហភាពក្ដៅខ្លាំង មុនពេលប្រទេស ជប៉ុន ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិចរដូវក្ដៅឆ្នាំ 2020 ក្នុងខែ កក្កដា ដល់ខែ សីហា ជាពេលដែលប្រទេស ជប៉ុន មានអាកាសធាតុក្ដៅខ្លាំងបំផុត ។ ទោះយ៉ាងណា ប្រទេស ជប៉ុន ចាត់ទុកថា ខែ កក្កដា គឺជាពេលវេលាល្អបំផុត ដោយសារជាទូទៅ សីតុណ្ហភាពមានកម្រិត 35 អង្សាសេ ។ ប្រទេស ជប៉ុន ធ្លាប់ទទួលជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិចរដូវក្ដៅលើកដំបូងក្នុងឆ្នាំ 1964 ដោយរៀបចំធ្វើនៅខែ តុលា ដែលជាចុងរដូវក្ដៅ ។ ទោះយ៉ាងណា គម្រោងសាងសង់កីឡដ្ឋានសម្រាប់អូឡាំពិចមានតម្លៃមួយពាន់300លានដុល្លារ នៅតែបន្តដើម្បីបញ្ចប់ការសាងសង់ទាំងស្រុងសម្រាប់អូឡាំពិច 2020 ជាកីឡដ្ឋានទំនើប ដែលអាចធ្វើឲ្យបរិយាកាសត្រជាក់ ដោយប្រើប្រាស់ម៉ាស៊ីនបញ្ចេញចំហាយទឹក ដោយមិនចាំបាច់បំពាក់ម៉ាស៊ីនត្រជាក់ ។
កាលពីថ្ងៃ ច័ន្ទ ប្រទេស ជប៉ុន ជួបនឹងរលកកម្ដៅខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ នៅពេលដែលសីតុណ្ហភាពឡើងដល់ 41.1 អង្សាសេ និងជាការប្រឈមថ្មីមួយទៀត បន្ទាប់ពីប្រទេសនេះ រងគ្រោះដោយសារទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្សជាង 200 នាក់ ៕