អ៊ីតាលី ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី បានសន្យាថា ទីក្រុងរ៉ូមនឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះ នៅសមុទ្រដោយប្រតិបត្តិការសូហ្វៀ ដើម្បីចតនៅកំពង់ផែអ៊ីតាលី។
កងទ័ពជើងទឹក សមុទ្រមេឌីទែរ៉ាណេ របស់សហភាពអឺរ៉ុប ត្រូវបានគេស្គាល់ថា ប្រតិបត្តិការ សូហ្វៀ ត្រូវបានបង្កើតឡើង នៅឆ្នាំ 2015 ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស នៅភាគខាងត្បូង និងភាគ កណ្តាល សមុទ្រមេឌីទែរ៉ាណេ ប៉ុន្តែប្រតិបត្តិការនេះ មិនអាចចូលក្នុងដែនទឹកប្រទេសលីប៊ី ដោយគ្មានការអញ្ជើញ ពីរដ្ឋាភិបាលឡើយ។
ក្រុមសមាជិកសភា បាននិយាយថា ប្រតិបត្តិការនេះបានបរាជ័យ ក្នុងការបញ្ឈប់ជនអន្តោប្រវេសន៍ ពីការធ្វើដំណើរតាមសមុទ្រ ទៅកាន់តំបន់អឺរ៉ុប ហើយមិនគួរបន្តប្រតិបត្តិការនៅក្នុងរូបភាព នាពេលបច្ចុប្បន្ន នោះទេ។ ប្រទេសអ៊ីតាលី ដែលបានចាប់ផ្តើមវិធានការបង្ក្រាប ដើម្បីបញ្ឈប់ជនអន្តោរប្រវេសន៍ ចុះចតនៅលើឆ្នេរសមុទ្រ ចង់បានការផ្លាស់ប្តូរដែលត្រូវបានធ្វើឡើង ចំពោះរបៀបដែលប្រតិបត្តិការ ដើម្បីការពារជនអន្តោរប្រវេសន៍ទាំងអស់ ដែលត្រូវបាននាំយក ទៅកំពង់ផែ ប្រទេសអ៊ីតាលី។
លោក អ៊ីនហ្សូ ម៉ូវឺរ៉ូ បាននិយាយថា ប្រទេសអ៊ីតាលី នឹងបន្តបើកចំហរកំពង់ផែរបស់ខ្លួន សម្រាប់ ប្រតិបត្តិការសូហ្វៀ រហូតដល់ថ្ងៃផុតកំណត់ សម្រាប់កិច្ចពិភាក្សារបស់សហគមន៍អ៊ឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាស បាននិយាយថា លោកបានគាំទ្រសំណើរបស់ប្រទេសអ៊ីតាលីសម្រាប់ការផ្លាស់ប្តូរនេះ ហើយបានស្វាគមន៍ការសំរេចចិត្ត អនុញ្ញាតឱ្យទូកសហភាព អឺរ៉ុប ចូលចត៕