ជប៉ុន ៖ ប្រទេសជប៉ុន បានរៀបចំធ្វើសមយុទ្ធដែនទឹកចំរុះជាតិសាសន៍ ដែលមានការចូលរួមពី សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត ដើម្បីអនុវត្តន៍ការស្ទាក់ចាប់អាវុធបំផ្លាញទ្រង់ទ្រាយធំ នៅកំពង់ផែ យូកូស៊ូកា។
នៅថ្ងៃទីពីរ នៃការធ្វើសមយុទ្ធ ប៉ាស៊ីហ្វិកសៀល ១៨ សហរដ្ឋអាមេរិក ប្រទេសថៃ និងហ្វីលីពីន បានអនុវត្តន៍ការត្រួតពិនិត្យលើនាវាសង្ស័យ ដើម្បីស្វែងរកសំភារះវិទ្យុសកម្ម។
ប៉ូលីស គយ ឆ្មាំសមុទ្រ និងបុគ្គលិកកងកំលាំងស្វ័យការពារជប៉ុន បានត្រួតពិនិត្យរថយន្ត កុងតឺន័រ ក្នុងការធ្វើសមយុទ្ធមួយ ដើម្បីស្វែងរកអាស៊ីតផូស្វ័ររិចគីមី ដែលត្រូវបានប្រើដើម្បីផលិត សារជាតិបំផ្លាញសរសៃប្រសាទ ដូចជា សារធាតុ សារីន និង វីអ៊ិច។
គំនិតផ្តូចផ្តើមសន្តិសុខពហុនិយម ហៅកាត់ថា PSI ដែលមានសមាជិកដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៣ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ ស្កាត់ការរាលដាលបច្ចេកវិទ្យានុយក្លេអ៊ែរ និងអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត។
អ្នកជំនាញជាច្រើនបានសសើរគំនិតផ្តូចផ្តើមនេះ ថាជាឧបករណ៍ដើម្បីទប់ទល់នឹងមហិច្ឆិតា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និង ការសាយភាយ ព្រមទាំងអាវុធខុសច្បាប់ផងដែរ ៕