ថៃ ៖ ជនបរទេស៣៥នាក់ ត្រូវបានឃាត់ខ្លួន ពីបទល្មើសទិដ្ឋការ និងការចូលមកដោយខុសច្បាប់ អំលុងការវាយឆ្មក់ដែលមានការសម្របសម្រួល នៅទីតាំង៦២កន្លែង ទូទាំងប្រទេសថៃ ។
ស្នងការរងនៃការិយាល័យប៉ូលីសទេសចរណ៏បានឲ្យដឹងថា ក្រុមប៉ូលីស មកពី អង្គភាពជាច្រើន បានឆ្មក់ ចូលទីតាំងគោលដៅចំនួន៦២កន្លែង ក្នុងក្រុងបាងកក និងបណ្តាខេត្ត មួយចំនួនទៀត រួមមានទាំង សាលាភាសាចំនួន៣កន្លែង និងសាលាអនុវិទ្យាល័យ ចំនួន១១កន្លែង ។
៩នាក់ក្នុងចំនោម ជនសង្ស័យ ៣៥នាក់ ៦នាក់មកពីប្រទេសឥណ្ឌា មកពីប្រទេសចិនម្នាក់ កាំមឺរូនម្នាក់ និងអាល្លឺម៉ង់ម្នាក់ ដែលត្រូវបាន ចោទប្រកាន់ពីបទ ស្នាក់នៅលើកាលកំណត់នៃទិដ្ឋការរបស់ពួកគេ។ រីឯជនសង្ស័២៥នាក់ផ្សេងទៀត មកពី ប្រទេសឡាវ មីយ៉ាន់ម៉ា ឥណ្ឌា ស៊ីរី អេហ្សីប យ៉េមែន និងអ៊ុយហ្គង់ដា ត្រូវបានចោទប្រកាន់ពីបទ ចូលប្រទេសថៃដោយខុសច្បាប់។
ការឆ្មក់ចូលឃាត់ខ្លួនជាបន្តបន្ទាប់ដែលលើកនេះជាការ បង្ក្រាបលើកទី១៨ លើជនបរទេសចូលមកដោយបន្លំជាភ្ញៀវ ទេសចរណ៍ ដើម្បីអនុវត្តន៍កម្មដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ និងទេសចរណ៍ជាតិ៕