គណៈប្រតិភូក្រសួងការបរទេសចិនទៅដល់ទីក្រុងព្យុងយ៉ាង
ចិន ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា គណៈប្រតិភូក្រសួងការ បរទេសចិន ដឹកនាំដោយ អនុរដ្ឋមន្ត្រី លោក គង់សួនយូ បានមកដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។
វីដេអូផ្តល់ឲ្យដោយ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង បាន បង្ហាញឲ្យឃើញយន្តហោះក្រុមហ៊ុនអាកាសចរណ៏ចិន Air China ដែលត្រូវបានគេជឿថា ដឹកជញ្ជូន គណៈប្រតិភូចិន និងបន្តដំណើរដោយរថយន្តចេញពីព្រលានយន្តហោះ អន្តរជាតិក្រុងព្យុងយ៉ាង។ នៅក្នុខ្សែអាត់វីដេអូ លោក គួង និងភាគីរបស់លោក ត្រូវបានគេ ឃើញ កំពុងត្រូវបានស្វាគមន៏ដោយមន្ត្រីកូរ៉េខាងជើង និងមន្ត្រីចិន។ និងបានថតរូបរួមគ្នា។
ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនបានផ្តល់ព័ត៌មានលំអិត រួមទាំងគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនឡើយ៕