ភ្នំពេញ ៖ អំឡុងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រិត្តិទៅនៅថ្ងៃ ទី ២៩ ខែកក្កដា នេះ ស្នងការនគរបានរាជធានីភ្នំពេញ បានត្រៀមកម្លាំងសន្តិសុខ ប្រមាណ ៤.៦២៥ នាក់ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលដំណើរការបោះ ឆ្នោត នៅមណ្ឌលរាជធានីភ្នំពេញ។
ឯ.ឧ. ជួន សុវណ្ណ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្លាំងការពារយុទ្ធ នាការបោះឆ្នោតចំនួន ១.២៥៥នាក់។ កម្លាំងការពារការិយាល័យ និងរាប់សន្លឹកឆ្នោតចំនួន ២.១៣៨ ការិយាល័យ លើ២៦៦ទីតាំង ប្រើកម្លាំង ៤៥០៥នាក់។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រក្រៅ ៤៨០នាក់។ កម្លាំងការិយាល័យវិទ្យុទាក់ទង ២៦៤នាក់។
បើតាមរបាយការណ៍ខាងលើ មណ្ឌលរាជធានីភ្នំពេញ ដែលមានទាំង១២ខណ្ឌ រួមនិងកម្លាំងអន្តរាគមន៍ ដូចជា ខណ្ឌចំការមន ៤៤១នាក់,ខណ្ឌដូនពេញ ៣២២នាក់, ខណ្ឌ៧មករា ២២២នាក់, ខណ្ឌទួលកោក ៤៦៦នាក់, ខណ្ឌដង្កោរ ៣២៧នាក់, ខណ្ឌមានជ័យ៥០០នាក់, ខណ្ឌច្បារអំពៅ ៣៩៣នាក់, ខណ្ឌឫស្សីកែវ ៤១៦នាក់, ខណ្ឌជ្រោយចង្វារ ១៦៤នាក់, ខណ្ឌសែនសុខ ៣១៨នាក់, ខណ្ឌព្រែកព្នៅ ១៧៤នាក់, ខណ្ឌពោធី៍សែនជ័យ ៧៤៦នាក់,កម្លាំងអន្តរាគមន៍១២០នាក់៕