ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសេវាកាណូតដឹកអ្នកដំណើរពីចំណតឫស្សីកែវ ទៅក្រុងតាខ្មៅ នៅចំណតឫស្សីកែវ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ។
លោករដ្ឋមន្ត្រីឲ្យដឹងដែរថាកាណូតដឹកអ្នកដំណើរនេះមានចំណតចំនួន៥ គឺចំណតព្រែកព្នៅ ,ចំណតទីលានប្រជាធិបតេយ្យថ្មី ,ផែអណ្តែត ផ្សាររាត្រី, នៅកំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ និង ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា កាណូតល្បឿនលឿនដឹកអ្នកដំណើរមានចំនួន ២០គ្រឿង ដោយក្នុងមួយគ្រឿង តម្លៃជាង ២០ម៉ឺនដុល្លារ ហើយកាណូតមួយគ្រឿងអាចដឹកអ្នកដំណើរបានចំនួន ៩៩នាក់ និងមានពោងសុវត្ថិភាព ដោយប្រតិបត្តិការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់។
ទីតាំងកាណូតដឹកអ្នកដំណើរមានចំនួន១៥ទីតាំង មានដូចជា៖
ទី១- គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
ទី២- គីឡូម៉ែត្រលេខ៦
ទី៣- ខាងមុខឃ្លាំងសាំងឫស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
ទី៤- ផែបណ្ដែតមុខផ្សាររាត្រី
ទី៥- កំពង់ចម្លងកោះពេជ្រ-អារិយក្សត្រ
ទី៦- ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត
ទី៧- ចំណតរថយន្តចាក់អង្រែក្រោម
ទី៨- បាក់ខែង ត្រង់ផ្លូវបំបែកលីយ៉ុងផាត់
ទី៩- ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
ទី១០- ជាប់សណ្ឋាគារសុខាភ្នំពេញ
ទី១១- ភូមិកោះនរា
ទី១២- កំពង់ចម្លងក្តីតាកុយ
ទី១៣- កំពង់ចម្លងតាព្រហ្មមាត់ក្រសះ នៅខេត្តកណ្តាលវិញ
ទី១៤-មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) និង
ទី១៥-កំពង់ចម្លង រោងចក្រក្តារបន្ទះផ្លូវត្រី៕
គួររំលឹកថា កន្លងមកក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកឲ្យដំណើរការគម្រោងកាណូតដឹកអ្នកដំណើរពីព្រែកព្នៅភ្នំពេញ-ក្រុងតាខ្មៅខេត្តកណ្តាល រយៈពេល៣ ខែ ដោយមិនគិតថ្លៃ គឺគិតចាប់ពីខេមេសា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ ប្រជាពលរដ្ឋព្រមទាំងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញផងដែរ ៕