ឥណ្ឌា ៖ មន្ត្រីម្នាក់បាននិយាយ ថា ភ្លៀងខ្លាំងបានជន់លិចមន្ទីរពេទ្យក្នុងអគារសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នៅភាគខាងកើតប្រទេសឥណ្ឌា ខណៈ ភ្លៀងមូសុងប្រចាំឆ្នាំបានបំផ្លាញផ្ទះ ជាច្រើនកន្លែងនៅក្នុងប្រទេសនិងបង្ខំឱ្យប្រជាជន រត់ភៀសខ្លួនទៅកាន់ទីទួលខ្ពស់។
ក្រុមវេជ្ជបណ្ឌិតបានដើរកាត់ទឹកត្រឹមជង្គង់ ថែទាំអ្នកជំងឺដេកលើគ្រែ ខណៈមានត្រីហែល ឆ្លងកាត់ទឹកជំនន់នៅ មហាវិទ្យាល័យពេទ្យ ណាឡានដា ម៉េឌីខល ខូឡិច Nalanda Medical College និងមន្ទីរពេទ្យ (NMCH) នៅ តំបន់ ប៉ាណា Patna នៃរដ្ឋធានី រដ្ឋប៊ីហារ។
អ្នកជំងឺមួយចំនួនត្រូវបានផ្លាស់ប្តូរចេញពីបន្ទប់ខណៈដែលបុគ្គលិកបានបូម ទឹកចេញ ដែលទឹកបាន ជ្រាបចូលទៅក្នុងឧបករណ៍វេជ្ជសាស្ត្រ។
មនុស្សជាង 1500 នាក់បាន ស្លាប់នៅឆ្នាំនេះនៅទូទាំងប្រទេសដោយសារព្យុះ ទឹកជំនន់និងការបាក់ដី។ សកម្មភាព របស់រដ្ឋាភិបាលភាគច្រើននៅក្នុងប្រទេសឥណ្ឌា មានគោលដៅផ្តោតលើការ ផ្តល់ជំនួយ សង្គ្រោះបន្ទាន់ដោយប្រព័ន្ធប្រកាសអាសន្នទាបនិងការផ្តោតការយកចិត្តទុកដាក់តិចតួចលើការការពារ។
នៅក្នុងនិងនៅជុំវិញក្រុងញូវឌែលី មនុស្សជាង 10.000 នាក់ ដែល រស់នៅក្បែរច្រាំងទន្លេ យ៉ាមូណា ត្រូវបានផ្លាស់ប្តូរទៅកាន់តង់នៅលើដីទួល ខ្ពស់ ខណៈ កម្រិតទឹកបានឆ្លងកាត់សញ្ញាគ្រោះថ្នាក់៕