ឥណ្ឌូនេស៊ី ៖ ភ្ញៀវទេសចរណ៍ប្រមាណ៧០០នាក់ បានធ្វើដំណើរចុះពីលើភ្នំ ម៉ោន រីនចានី ស្ថិត នៅលើកោះទេសចរណ៏ប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃបន្ទាប់ពី រញ្ជួយដីដ៏មានឥទ្ធិពល កំរិត 6,4 រិចស្ទឺ បានធ្វើឲ្យភ័យខ្លាចដល់ក្រុមអ្នកឡើងភ្នំ ខណៈផ្ទាំងថ្មបានធ្លាក់រលំមកលើ ចំណោតនៃភ្នំភ្លើង។
ក្រុមមន្ត្រីបាននិយាយថា កំណើនអ្នកស្លាប់ដោយការរញ្ជួយដី ដែល មានចំណុចកណ្តាលនៅ តំបន់នៃកោះឡំបុក កើនឡើងដល់១៦នាក់ និង៣៣៥នាក់ រង របួស ដោយភាគច្រើនរងរបួសដោយការបាក់រលំអគារ។
អាជ្ញាធរឧទ្យានជាតិនិយាយថា ច្រកផ្លូវសំខាន់ ទៅរកកំពូលភ្នំភ្លើងដែលមានកម្ពស់ ៣៧២៦ម៉ែត្រ ត្រូវបានបោសសំអាត ហើយឧទ្ធម្ភាគចក្រ បានផ្តល់គ្រឿងផ្គត់ផ្គង់ ដល់មនុស្សមួយចំនួន ដែលកំពុងស្វែងរកទី សុវត្ថិភាព។
ជនជាតិថៃបានបង្កើតក្រុមធំជាងគេក្នុងចំណោមជនបរទេសចំនួន 637 នាក់ ដែលបានចុះឈ្មោះឡើងភ្នំកាលពីថ្ងៃទី 27 និង 28 ខែកក្កដាដែលមានចំនួន 337 នាក់ ដែលមានជនជាតិបារាំង ហូឡង់និងអេស្ប៉ាញជាក្រុមធំ បន្ទាប់ពីជនជាតិថៃ។ ការរញ្ជួយដីទំហំ 6,4 រិចស្ទឺ ត្រូវបានគេចាត់ទុកថាមានភាពខ្លាំង ហើយអាចបណ្តាល ឱ្យ មានការខូចខាតធ្ងន់ធ្ងរ៕