អ្នកនាំពាក្យ៖ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ាឡេស៊ី ត្រូវបានកែច្នៃ ឬបំភ្លៃ
ភ្នំពេញ៖ជំនួបរវាងលោក ហ៊ុន សែន-សម រង្ស៊ី ជាមួយពលរដ្ឋកម្ពុជានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ ជាព្រឹត្តិការណ៏ធំសម្រាប់អ្នកសារព័ត៌មាន។ សម្ដីរបស់លោក ហ៊ុន សែន ដែលថ្លែងទៅកាន់លោក សម រង្ស៊ី និងអ្នកចូលរួមនៅពេលនោះ អាចជាប្រភពនៃកង្វល់របស់អ្នកសារព័ត៌មាន។
អ្នកនាំពាក្យឱ្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា អ្នកកាសែតម្នាក់បាន«កែច្នៃ ឬបំភ្លៃ»ខ្លឹមសារនៃសម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ អ្នកសារព័ត៌មានក្នុងរឿងនេះ អះអាងថាអត្ថបទរបស់ខ្លួនស្របតាមវិជ្ជាជីវៈ«ត្រឹមត្រូវ»។
សូមរង់ចាំអានព័ត៌មានបន្ថែម នាថ្ងៃស្អែក៕