មនុស្សយ៉ាងហោចណាស់ ៨៥នាក់ បានរងរបួស ក្នុងនោះ២នាក់រងរបួសធ្ងន់ នៅពេលយន្តហោះដឹកអ្នកដំណើរ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន អ៊ែរ៉ូមិចស៊ីកូ បានធ្លាក់ ធ្លាមៗ បន្ទាប់ពីចេញដំណើរនៅក្នុងរដ្ឋ ឌូរ៉ាងហ្គោ ប្រទេសម៉ិចស៊ីក ប៉ុន្តែអាជ្ញាធរនិយាយ ថាគ្មានអ្នកស្លាប់ឡើយនៅក្នុងហេតុការណ៏នេះ។ យន្តហោះធន់កណ្តាល នេះ មានផ្ទុកអ្នក ដំណើរ៩៧នាក់ និងសមាជិកនាវិក៤នាក់ នៅលើយន្តហោះ ។
រូបភាពទូរទស្សន៏ បាន បង្ហាញ តួយន្តហោះរងការខូចខាតធ្ងន់ធ្ងរ និងមានផ្សែងហុយឡើងលើអាកាស។ អ្នកនាំពាក្យទីភ្នាក់ងារ ការពារផ្នែកស៊ីវិល របស់រដ្ឋ បាននិយាយថា យន្តហោះនេះ បាន ធ្វើការចុះចតភ្លាមៗក្នុងចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីព្រលាន យន្តហោះ ខណៈ ដែល អាជ្ញាធរនិយាយថា វាធ្លាក់នៅជិតព្រលានយន្តហោះ ។
ប្រតិបត្តិករព្រលានយន្តហោះ ឌូរ៉ាងហ្គោ និយាយថា លក្ខខណ្ឌអាកាសធាតុអាក្រក់ យន្តហោះបានចេញដំណើរ ពេល នោះវាបានជួបជា មួយចរន្តខ្យល់ខ្លាំងជាមូលហេតុនៃការ ធ្លាក់ យន្តហោះ នេះ ប៉ុន្តែ នេះជារបាយការណ៏បឋម ៕