ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ បានរត់ចូល រថភ្លើង បណ្តាលអោយកិន ចំដងខ្លួន ដាច់ជាពីរកំណាត់ ស្លាប់យ៉ាងអាណោចអាធម៌នៅកន្លែង ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី១ សីហា ឆ្នាំ ២០១៨ នៅចំណុច ផ្លូវរថភ្លើង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។
បុរស ដែលធ្វើអត្តឃាតនោះឈ្មោះ ស៊ន សុវឌ្ឍនកា អាយុ ៣៨ឆ្នាំ មានលំនៅ ផ្ទះលេខ ៧៤ ផ្លូវលេខ៣១៧ ក្នុងបឹងកក់ទី២ ខណ្ឌទួលគោក ដែលគេស្គាល់ថា ជាកូន ឧត្តមសេនីយ៍ នគរបាលម្នាក់ និងជាមនុស្សញៀនថ្នាំ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែលរថភ្លើង វីអាភី ដឹកភ្ញៀវទេសចរណ៍ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែបុរសម្នាក់នោះ ស្ទុះរត់ចេញពីក្នុងផ្ទះ ម្តាយ ធម៌ ចូលរថភ្លើង កិនស្លាប់តែម្តង ។
តាមប្អូន ធម៌ បានអោយដឹងថា នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ឈ្មោះ កាបានធ្វើដំណើរ ទៅផ្ទះរបស់ខ្លួន ទាំងភិនភ័យមានយូស្រាបៀរ និងនិយាយប្រាប់ថា ខ្លួនបានរត់ចេញពីផ្ទះសំណាក់ នៅម្តុំភ្នំពេញថ្មី ដោយ ឪពុកម្តាយដេញចាប់យកទៅដាក់មណ្ឌល ដោយខ្លួន មិនចង់ទៅទេវេទនាណាស់ ។
តាមប្អូន ធម៌បានអោយដឹងទៀតថា នៅមុនពេលកើតហេតុ បងធម៌ឈ្មោះកា កំពុងតែដេក ។ នៅពេលរថភ្លើង មកទន្ទឹម ក៍បាន បានរត់ចេញទៅចូលរថភ្លើងហើយ ត្រូវរថភ្លើង កិនដាច់ជាពីកំណាត់ ។
តាមនគរបាលអោយដឹងថា បុរស រូបនោះ ជាកូន ប្រុស លោក ឧត្តមសេនីយ៍ នគរបាលនៅក្រសួងមហាផ្ទៃម្នាក់ ដែលញៀនថ្នាំប្រមាណជាង១០ឆ្នាំ មកហើយនិងត្រូវឪពុកម្តាយចាប់យកដាក់មណ្ឌលកែប្រែ ជាច្រើនលើកមកហើយ ។
សពត្រូវបាន ក្រុមគ្រួសារ នាំយកទៅតំកល់នៅឈាបនដ្ឋានវត្តទឹកថ្លាដើម្បីធ្វើបុណ្យតាមប្រពៃណី៕