ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័ក្តិ៤ កន្លះ ម្នាក់បានយកកាំភ្លើង បាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេកូឡូសូ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នញពេញបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។ រហូតមកដល់រសៀលថ្ងសដដែល សមត្ថកិច្ចនៅមិនបញ្ជាក់ពីមូលហេតុពិតនៃការស្លាប់នៅឡើយទេ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះជាមន្ត្រីនគរបាលមានពាក់ស័ក្តិ៤កន្លះ ហើយករណីនេះ នៅមិនទាន់ដឹងច្បាស់ថា ជាករណីឃាតកម្ម ឬបាញ់សម្លាប់ខ្លួន ឯងនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូងគឺជាករណីអត្តឃាតដោយប្រើកាំភ្លើងខ្លីK54។នេះបើយោងតាមសមត្ថកិច្ចមូលដ្ឋានដែលបានចុះពិនិត្យកន្លែងកើតហេតុ។
បើតាមការបំភ្លឺពីបុគ្គលិកសណ្ឋាគារថា ម្សិលមិញជនរងគ្រោះ បានចូលសម្រាកនៅសណ្ឋាគារមួយយប់លុះដល់ម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១សីហាឆ្នាំ ២០១៨នេះ បុគ្គលិកបានគោះទ្វារបន្ទប់យ៉ាងយូរព្រោះមិនឃើញចេញមករកបាយទឹកតែមិនបើកក៏សម្រេចចិត្តគាស់គន្លឹះទ្វារក៏បានឃើញជនរងគ្រោះដេកស្លាប់នៅលើពូកមិនដឹងតាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ចចុះមកពិនត្យកន្លែងកើតហេតុតែម្តងជនរងគ្រោះឈ្មោះ ម៉ុន រតនៈឧត្តម អាយុ ២៦ឆ្នាំជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិវរសេនីយទោ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងត្រួតពិនិត្យស្រាវជ្រាវរកមូលហេតុថាជាករណីអ្វី៕