ភ្នំពេញ ៖ យុវតីសិស្សវិទ្យាលយ័ទួលអំពិលម្នាក់ត្រូវបានជនមិនស្គាល់មុខបានចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំង។
បើតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះបានបង្ហើបអោយដឹងថា កូនស្រីរបស់គាត់មានឈ្មោះស៊ុមណាវិនអាយុ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាលយ័ទួលអំពិល ស្នាក់នៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចេញពី ផ្ទះជិះ ម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BO 9927ទៅរៀនគួរកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ៣និង០០ នាទីរសៀល។
លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ក៏បានទទួល ទូរសព្ទ័ពីកូនស្រីគាត់និយាយបានតែ២ទៅ៣មាត់ស្រែកអោយគាត់ជួយស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័តេទៅវិញ តេ លែងចូលតែម្តង។
រូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃស និងអាវុធហត្ថខណ្ឌចំការមន អោយជួយអន្តរាគមន៏។
ស្រាប់តែនៅវេលាម៉ោង៦យប់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ស្រាប់តែឮសម្លេងកូនស្រីរបស់តេមកថាអោយគាត់មកទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២រូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំងហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ត្រលប់មកផ្ទះវិញខណៈដែលបានជួបកូនស្រីគាត់បានឃើញសភាពកូនគាត់ទន់ខ្សោយនិយាយលែងចង់រួចដោយមានអាការះអស់កំលាំងទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើត។
ពេលដែលគាត់សួរថា មានរឿងអីកើតឡើង កូនបានឆ្លើយថា នាងត្រូវជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តហើយយកមកបង្ខាំងទុកក្នុងផ្ទះមួយកន្លែងដែលនាងមិនចាំកន្លែងនៅខណ្ឌចំការមនហើយក៏មានយុវតីជាង១០នាក់ដែរដែលកំពុងតែឋិតនៅក្នុងការបង្ខាំងទុកជាមួយនិងនាងដែរ។
ដោយយុវតីខាងលើនេះមានសំណាងបានរត់គេចផុតចេញមករួចតែម្នាក់ឯងហើយក៏បានស្រែកអោយគេជួយ។
ខណៈនេះទាំងកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលកំពុងតែបើកការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀតដែលកំពុងតែបង្ខាំងទុកបង្អត់បាយបង្អត់ទឹកនិងស្វែងរកចាប់ឧក្រិដ្ឋជនខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ ៕