ភ្នំពេញ៖ នៅពេលអាហារថ្ងៃត្រង់រួមសមត្ថកិច្ចកំពុងតែលង់លក់នឹងដំណេក ក្រុមដៃស្អិតបានឆ្លៀតឱកាសធ្វើសកម្មភាពចេញឆក់ខ្សែករជនជាតិបរទេស២នាក់តែមិនបានសម្រេច ហេតុការណ៍នេះបានបង្កអោយមានការណ៍ផ្អើលឆោរឡោ កាលពីវេលាម៉ោង1និង៤៥នាទីថ្ងៃទី៧ខែសីហាឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៦៣កែងនឹងផ្លូវ៩២៩ទល់មុខសកលវិទ្យល័យធនធានមនុស្ស ដែលស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនបរទេសដែលត្រូវក្រុមដៃស្អិតធ្វើសកម្មភាពឆក់ខ្សែកនោះមានគ្នា២នាក់ (ប្តីប្រពន្ធ) ខ្សែកមាស។ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម្នាក់១គ្រឿងមិនចាំម៉ាក។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ជនបរទេសប្រុសស្រីទាំង២នាក់បានធ្វើដំណើរចេញពីហាងលក់អីវ៉ាន់មួយកន្លែង ពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ម្នាក់ជិះម៉ូតូមិនចាំម៉ាកធ្វើសកមមភាពឆក់ខ្សែករនោះដាច់ធ្លាក់ជ្រុះ តែមិនបានសម្រេចទេ ទើបព្យាយាមជិះរត់គេចខ្លួន ទាំង២ម៉ូតូបាត់ស្រមោល។
នៅពេលមានហេតុការណ៍នេះប្រជាពលរដ្ឋមិនបានឃើញវត្តមានសមត្ថកិច្ចដែលឈរជើងនៅចំណុចនេះទេ ។
សូមបញ្ចាក់ថា រាល់ពេលដែលមានករណី ឆក់ ប្លន់ លួច មិនដែលឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិចចាប់បានម្តងណាទេ ឃើញតែប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច ដើម្បីអោយយកស្នាដៃតែប៉ុនណ្ណោះ។
ក្រោយពេលកើតហេតុ ជនបរទេសទាំង២នាក់ប្តីប្រពន្ធមិនបានទៅដាក់ពាក្យបណ្តឹងទេ គឺបានយកខ្សែកទៅវិញ រួចបន្តដំណើរទៅមុខទៀតទាំងទឹកមុខភ័យខ្លាច៕