​រថយន្ត​ដឹក​ដែក​បុក​រះ​ម៉ូតូ​២​គ្រឿង បាក់​បង្គោល​ភ្លើង​១​ដើម រួច​ប្រះ​ខ្លួន​ដេក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2018 ក+ ក-


ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក​មួយគ្រឿង​បើក​លឿន​ដូច​ហោះ​ព្រហើន​មិន​គោរព​ភ្លើងស្តុប​បើក​បុក​រះ​ម៉ូ​តូច​២​គ្រឿង​និង​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ថែមទាំង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។​

​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៨​នៅ​ចំនុច​ស្តុ​ប​ផ្លូវបំបែក​ផ្សា​ថ្នល់​បត់​ផ្លូវ​២១៧​ភូមិ​ខ្វា​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ពត៍​មាននៅ​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​រថយន្ត​ដឹក​ដែក​មួយគ្រឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A 3837​ពណ៍​ខៀវ​ខាងលើនេះ​បាន​ដឹក​ដែក​ចេញពី​ក្រុង​តាខ្មៅ​ឆ្ពោះ​មក​ម្តុំ​ស្ពានដែក​ចំការ​ដូង​លុះដល់​ចំនុច​ភ្លើងស្តុប​នៅ​ចំនុចកើតហេតុ​ខាងលើ​ដោយ​អ្នកបើកបរ​បើក​ប្រញាប់​មិន​គោរព​ភ្លើងស្តុប​បន្ថែម​ល្បឿន​បុក​រះ​និង​ក្រឡាប់​រថយន្ត​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​តែម្តង​។​

​អ្នកបើករថយន្ត​បង្ករ​ខាងលើ​មានឈ្មោះ​អែម ឌី​ណា​អាយុ​២២​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​មាន​ស្រុកកំណើត​នៅ​ភូមិ​ទន្លាប់​ឃុំ​សឹង​ស្រុក​សំរោង​ខេត្តតាកែវ​​ត្រូវបាន​សមត្ថ​កំពុងតែ​ឃាត់ខ្លួន​។​

​ក្រោយពេល​កើតហេតុ​នគរបាល​ប៉ុស្តិ​ដង្កោ​សហការ​ណ៏​ជាមួយ​នគរបាល​ចរាចរ​ណ៏​ខណ្ឌដង្កោ​បាន​ចុះទៅ​វាស់វែង​និង​ជួយ​សម្រួល​ចរាចរ​ណ៏​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ​ណ៏​នៅ​កន្លែងកើតហេតុ​។​
​ចំណែក​រថយន្ត​ខាងលើ​ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕