ភ្នំពេញ៖ យានជំនិះមួយគ្រឿង ដែលបងប្អូនតែងតែហៅ ឡំប្រឺតា (កង់បីឥណ្ឌា) បានឆ្លងប្រពន័ន្ធភ្លើង ខ្សែហុយឆាបឆេះ ផ្នែកខាងក្រោម ខណៈពេលដែលកំពុងដឹកអ្នកដំណើរ តែសំណាងល្អ ត្រូវបានបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅក្បែរកន្លែងកើតហេតុជួយយកបំពុង ពន្លត់អគ្គិភ័យបាញ់រលត់ទាន់ពេលវេលា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ឡំប្រឺតា (កង់៣ឥណ្ឌា) ដែលកើតហេតុខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីម្តុំវត្តសន្សំកុសលដោយដឹកប្រពន្ធនិងកូនតូច៣បីនាក់ឆ្ពោះទៅមន្ទីរពេទ្យសម្ភពក្រុង ដើម្បីពិនិត្យសុខភាព ពេលដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានអ្នកដែលធ្វើដំណើរតាមផ្លូវបានស្រែកប្រាប់គាត់។ គាត់បានបន្តទៀតថា ពេលដឹងហេតុការណ៍នេះរូបគាត់មិនដឹងធ្វើយ៉ាងមេចនោះទេ មានតែអែបខាង និងរំដោះខ្លួនរួមនឹងកូនកូនតូចៗចេញពីហេតុនេះភ្លាមដើម្បីកុំអោយមានគ្រោះថ្នាក់ ព្រោះយានជំនិះនេះមានបំពាក់ធុងហ្គាស ប៉ុន្តែអ្វីដែលសំណាងនោះគឺមានបុគ្គលិកក្រុមហ៊ុននៅក្បែរកន្លែងកើតហេតុនោះបានយកបំពងពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលារលត់ទៅវិញ ទើបមិនបណ្តាលអោយមានការឆាបឆេះខ្លាំង។
ក្រោយពេលកើតហេតុ មិនបានឃើញមានវត្តមានអាជ្ញាធរមកចុះត្រួតពិនិត្យនោះទេ ហើយយានជំនិះនោះក៏ត្រូវបានម្ចាស់អូសយកទៅជុសជួលឡើងវិញ៕បក្សីចាំក្រុង