ប្រទេសថៃ ៖ ពលរដ្ឋខ្មែរចំនួន៣០នាក់ ត្រូវទាហានឈុតខ្មៅថៃចាប់ខ្លួនបានចំនួន២០នាក់ និងរត់គេចខ្លួនចំនួនរួច១០នាក់កាលពីថ្ងៃទី១១ ខែសីហា ធ្នាំ២០១៨ ក្នុងតំបន់ឧឡានជាតិថាប់ឡានស្ថិតនៅក្នុងឃុំឡាំភៀក ស្រុកខនបុរី ខេត្តនគររាជសីមាប្រទេសថៃ។
ពលរដ្ឋខ្មែរដែលទាហានឈុតខ្មៅថៃចាប់ខ្លួនបាននោះ បានសាររភាពថា ពួកគេទាំងអស់គ្នាបានចាញ់បោកមេខ្យល់ជាជនជាតិខ្មែរ និងជនជាតិថៃ បាននាំយកមកកាន់តំបន់នេះដោយម្នាក់ៗត្រៀមនូវស្បៀងអាហារឧបករណ៍សំរាប់ប្រើប្រាស់ក្នុងការកាប់ឈើក្រញួងនៅតំបន់ខាងលើ។
ពួកគេបានបន្តទៀតថា ខណៈដែលពួកគេត្រូវបានមេឈ្មួញយកមកដាក់ក្នុងព្រៃនេះ គេក៏បានចាកចេញទៅវិញបាត់អស់ដោយទុកឲ្យអ្នកទាំងអស់នោះរៀបចំឧបករណ៍ដើម្បីត្រៀមកាត់ឈើប៉ុណ្ណោះ ប៉ុន្តែមិនទាន់នឹងបានកាត់ផងក៏ត្រូវទាហានឈុត់ខ្មៅថៃឡោមព័ទ្ឋនឹងចាប់ខ្លួនតែម្តង ។
បច្ចុប្បន្ន ពលរដ្ឋទាំង២០នាក់ មិនទាន់ដឹងថាតើត្រូវបានភាគីថៃបញ្ចូនទៅដល់ណាហើយនោះទេ ចំណែកពលខ្មែរ១០នាក់ទៀត ដែលរត់កេចខ្លួនសំងំក្នុងព្រៃក៏មិនដឹងថា នឹងទៅជាយ៉ាងណាដែរ ព្រោះរត់យកតែប្រាសអាយុ គ្មានស្បៀងអាហារជាប់នៅនឹងខ្លួនទេ ។
នៅថ្ងៃទី១៤ ខែសីហា នេះ មេគង្គប៉ុស្តិ៍ បានព្យាយាមទំនាក់ទំនងទៅសមត្ថកិច្ចព្រំដែនដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មាននេះដែរ តែមិនទាន់ទទួលបានព័ត៌មានលម្អិតនោះឡើយ៕