ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលខណ្ឌដង្កោឃាត់ខ្លួនបានភ្លាមៗក្រោយពេលធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPOមួយគ្រឿងពីនារីម្នាក់ កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំនុចរង្វង់មូលកួស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រះធាតុសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីរងគ្រោះម្ចាស់ទូរស័ព្ទខាងលើបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូVIVAមួយគ្រឿងចេញពីកន្លែងធ្វើការគោលបំណងត្រលប់ទៅផ្ទះខណះពេលដែលជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងឌុបគ្នាបានជិះមកក្បែរគាត់ហើយក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ហើយព្យាយាមបើករត់គេចខ្លួន ។ភ្លាមៗនោះ នារីរងគ្រោះបានជិះម៉ូតូដេញតាមតែជាអកុសលជនសង្ស័យបានដួលម៉ូតូហើយនារីរងគ្រោះបានជិះម៉ូតូបុកថែមពីក្រោយបណ្តាលអោយជនសង្ស័យរងរបួសត្រូវបានប្រជាពលរដ្ឋជួយឃាត់ចាប់ប្រគល់អោយសមត្ថកិច្ច។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលួសផងដែរ។
ចំណែកជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកសាកសួរនិងឃុំខ្លនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិ៕