អាហ្គានីស្ថាន ៖ កងកំលាំងសន្តិសុខអាហ្គានីស្ថាន គាំទ្រដោយទីប្រឹក្សាសហរដ្ឋអាមេរិក និងការវាយប្រហារ តាម អាកាស បានធ្វើការវាយប្រហារ ដើម្បីបណ្តេញអ្នកប្រយុទ្ធក្រុមតាលីបង់ចេញពីទីក្រុង ហ្គាសនី ជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានសំលាប់ និងរងរបួស កំឡុងពេលការ ប្រយុទ្ធរយៈពេល៤ថ្ងៃ។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក តារីក សា បារ៉ាមី បានប្រាប់សន្និសីទ ព័ត៌មាន នៅទីក្រុងកាប៊ុលថា យ៉ាងហោចណាស់ក្រុមបះបោរ 194 នាក់ រួមទាំងមេបញ្ជាការសំខាន់ៗ និងជនបរទេសមួយចំនួន រួមទាំងអ្នកប្រយុទ្ធប៉ាគីស្ថាន អារ៉ាប់ និងឆេហ្ស៊ីន បានស្លាប់ និងមនុស្សប្រមាណ147 នាក់ បានរងរបួស។ កងកំលាំងសន្តិសុខ និងការពារ អាហ្វហ្គានីស្ថាន ប្រមាណ 100 នាក់ និងជនស៊ីវិល 30 នាក់ ក៏ត្រូវបានសំលាប់ ក្នុងការប្រ យុទ្ធគ្នារយៈពេល 4 ថ្ងៃផងដែរ។ លោកបារ៉ាមីបាននិយាយថា រដ្ឋាភិបាល បានចាត់វិធានការសន្តិសុខ ហើយនឹងផ្លាស់ប្តូរស្ថានភាព នៅទីក្រុងហ្គាសនី ក្នុងរយៈពេល 24 ម៉ោង។
ការវាយប្រហាររបស់ក្រុមតាលីបង់ លើទីក្រុងហ្គាសនី ដែលជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ នៅលើផ្លូវ ដែលភ្ជាប់រដ្ឋធានីកាប៊ុល ជាមួយភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន គឺជាការវាយប្រហារមួយ មុនការបោះឆ្នោតសភា និងបង្អាក់ក្តីសង្ឃឹមនៃការចាប់ផ្តើម ការចរចាសន្តិភាព៕

An Afghan security guard walks during a Taliban attack in Ghazni city, Afghanistan August 12, 2018. REUTERS/Stringer