អ៊ីរ់ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ បានបដិសេធការផ្តល់ កិច្ចចចារដោយគ្មានលក្ខខណ្ឌ របស់ប្រធានា ធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្តារទំនាក់ទំនងទ្វេរភាគី ហើយលោកត្រាំ បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ ពីការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អ ក្នុងការប្រឈមនឹង ទណ្ឌ កម្មឡើងវិញពីសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ឆ្នាំ 2015 ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្មក្រុមហ៊ុនដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ង់។ ការដាក់ទណ្ឌកម្មនេះ កំណត់ គោលដៅ លើការជួញដូរមាស និងលោហធាតុដ៏មានតម្លៃរបស់អ៊ីរ៉ង់ ការទិញប្រាក់ដុល្លារអាមេរិក និងឧស្សាហកម្មរថយន្ត។
ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ឱកាសតែមួយគត់របស់អ៊ីរ៉ង់ ក្នុងការជៀសវាង ការដាក់ទណ្ឌកម្ម គឺត្រូវទទួលយកសំណើរបស់លោកដូណាល់ត្រាំ ដើម្បីចរចាចំពោះកិច្ច ព្រមព្រៀងនុយក្លេអ៊ែរដ៏តឹងតែងជាងមុន ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ បានច្រានចោលការផ្តល់ នេះ។ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ដោយច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់កម្មវិធីមីស៊ីល ប្រទេសអ៊ីរ៉ង់បានបង្ហាញពីមីស៊ីលផ្លោងជំនាន់ថ្មីរបស់ខ្លូន កាលពីថ្ងៃចន្ទទី 13 ខែសីហានេះ៕