ថៃ ៖ ភ្ញៀវទេសចរណ៏នៅឧទ្យាន ជាតិ ខៅយ៉ៃ នៅខេត្តណាក់ខនណាយុក ប្រទេសថៃ ត្រូវបានព្រ មាន ពីទឹកឡើងភ្លាមៗនៅតំបន់ទឹកធ្លាក់ ណាងរ៉ុង និងវ៉ាងតាក់ក្រៃ ដោយឲ្យពួកគេ ស្ថិត នៅ ទីខ្ពស់ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។ កំរិតទឹកនៅ រមនីយដ្ឋានទឹកធ្លាក់ពីរ កន្លែង នេះ បានកើនឡើងឆាប់រហ័ស កាលពីរសៀលថ្ងៃច័ន្ទ ជម្រុញឲ្យអាជ្ញាធរ និងប្រតិបត្តិករ រមនីយដ្ឋាន ចេញការព្រមានដល់ភ្ញៀវ។ ភ្ញៀវទេសចរណ៏ប្រមាណ៣០នាក់ បានជាប់នៅរមនីយដ្ឋាន មាត់ទន្លេ ប៉ុន្តែពួកគេមានសុវត្ថិភាព។
លោកវ៉ូរ៉ាផាន ស៊ូវ៉ាននុត អភិបាលរងខេត្ត ណាក់ខន ណាយុក និយាយថា ប្រតិបត្តិករនៃរមនីយដ្ឋាន តាមមាត់ ទន្លេរ ត្រូវបានស្នើរសុំឲ្យតាមដានការប្រកាសជាផ្លូវការ ឲ្យបានជាប់លាប់ ក្នុងរយៈពេល ២ទៅ៣ថ្ងៃខាងមុខនេះ និងផ្អាកសេវាកម្ម ដើម្បីសុវត្ថិភាពប្រសិនបើចាំបាច់។ អាជ្ញារធរត្រូវ ប្រចាំការជាប់ជានិច្ច និង ជួយសង្គ្រោះភ្ញៀវទេសចរណ៏ដែលជាប់ ព្រមទាំង នាំយកពួកគេ ចេញពីរមនីយដ្ឋាន ដែលកំពុងមានទឹកពេញប្រៀប។មន្ត្រីឧទ្យានជាតិម្នាក់និយាយថា ការ កើនឡើងនៃទឹកពេញប្រៀប ជាការកើនឡើងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល១០ឆ្នាំមកនេះ ដែលបង្ករដោយទឹកភ្លៀងធ្លាក់ខ្លាំង លើភ្នំ។ គួរំលឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ១៩៩៤ ទឹកជំនន់ដ៏ឆាប់រហ័ស បានសម្លាប់មនុស្ស ២១នាក់ នៅរមនីយដ្ឋានទឹកធ្លាក់ វ៉ាង តាក់ក្រៃ នេះ។
ជាមួយគ្នានេះដែរ នៅខេត្តភូកេត ភាគខាងត្បូង ភ្ញៀវទេសចរណ៏ ត្រូវបានព្រមាន មិនឲ្យហែលទឹក នៅតាមតំបន់ឆ្នេរមួយចំនួន ដោយសារតែ សមុទ្រមានសភាពគ្រោះថ្នាក់ និងមានខ្យល់ខ្លាំង។ ទង់ជាតិព័ណ៌ក្រហមត្រូវបានដោត នៅតាមឆ្នេរដ៏មានប្រជាប្រីយភាព ជាកន្លែអដែល ដើមឈើរ បានដួលរលំដោយសារខ្យល់បក់បោក ហើយផ្លូវតាមតំបន់ឆ្នេរ គ្របដណ្តប់ដោយខ្សាច់ដ៏ក្រាស់៕