ជាង​ជួសជុល​គ្រឿងចក្រ​ធ្វើ​មិនកើត​គេ​ប្តឹង​ទារប្រាក់​វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

ភ្នំពេញ ៖ ជាង​ជួសជុល​គ្រឿងចក្រ​ម្នាក់ បាន​យកប្រាក់ និង​ទទួល​ធ្វើ​រ៉ូឡូ​កិន​ដី មួយគ្រឿង អស់​រយៈពេល​ជាច្រើន​ខែ មកហើយ នៅតែ​មិន​ឆេះ និង​ដោះ​គ្រឿងចក្រ​អស់ ហើយ​ត្រូវ ម្ចាស់​គ្រឿងចក្រ​ប្តឹង​ទារប្រាក់​វិញ និង​សំណង​៤​ពាន់​ដុល្លារ ស្រាប់តែ ហៅ​បក្សពួក​មក​កាង និង​មានទំនាស់​គ្នា បែកផ្សែង ។​

ហេតុការណ៍ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​យានដ្ឋាន​ជួសជុល​គ្រឿងចក្រ គ្មាន​យីហោ​មួយកន្លែង នៅក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​
​ជាង​គ្រឿងចក្រ​ដែល​ត្រូវបាន​គេ​ប្តឹង​ឈ្មោះ ភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​គ្រឿងចក្រ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​ចំណែក​ដើមបណ្តឹង​ឈ្មោះ លី សុធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ប្រធាន ក្រុមហ៊ុន​សំណង់ ឈុន យាង រស់នៅ​ភូមិ​ពោ​ចិន្តា ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​
​តាម​ដើមបណ្តឹង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៨ កន្លងមក គាត់​បានអោយ ឈ្មោះ ភា ម្ចាស់​យានដ្ឋាន ទៅ​ជួសជុល រ៉ូឡូ​កិន​ដី​មួយគ្រឿង ដែល​ខូច ចត​នៅឯ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​បន្ទាប់ពី​មេជាង ទៅ​មើល និង ធានា​ជួស​ជួល​បាន និង​សុំ​លុយ​មុន ដើម្បី​ទិញ​គ្រឿង បន្លាស់ លើក​ទី​១​ចំនួន ៤០០​ដុល្លា និង​លើក​ទី​២ ចំនួន​២៥០​ដុល្លារ ទៀត សរុប​ទាំងអស់ ៦៥០ ដុល្លារ តែ​រហូត មកដល់​ថ្ងៃ នេះ​ជាង ម្លុះ នោះ​ធ្វើ មិន កើត និង​ថែមទាំង​ដោះ គ្រឿងចក្រ ទុកចោល និង​គេច មិន​ទទួលខុសត្រូវ ទៀត ។​

​ម្ចាស់​គ្រឿងចក្រ បាន​បន្តទៀតថា ដោយសារតែ​គ្មាន​ការទទួលខុសត្រូវ គាត់​ក៍បាន​ប្តឹង នគរបាល​មូលដ្ឋាន​អោយ ជួយ​អន្តរាគមន៍ និង​ចុះទៅ​សាកសួរ​ដល់​យានដ្ឋាន ដើម្បី​ទាមទា​ប្រាក់​នោះមក​វិញ និង​ទាមទារ​ប្រាក់​សំណង់​គ្រឿងចក្រ ចំនួន ៤​ពាន់​ដុល្លារ ។​
តាម​ព័ត៌មាន​អោយដឹងទៀតថា នៅពេលដែល​នគរបាល ទៅដល់ ម្ចាស់​គ្រឿងចក្រ ក៍បាន​ហៅ​ខ្នង​មក​កាង និង​ចោទ សមត្ថកិច្ច និង​ម្ចាស់ មក​អ៊ុក​ឡុ​ក​ផ្ទះ​តៅ​វិញ ហើយ បង្ក​អោយ ទៅជា​ទំនាស់​បែកផ្សែង ។​

​បន្ទាប់ពី​មាន​បាតុភាព នគរបាល​ក៍បាន​ដកថយ​វិញ រង់ចាំ ហៅ​ភាគី ទាំង​២​ទៅ​សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍ បើ​មិន ត្រូវ​រ៉ូ​គ្នា នគរបាល កសាង សំនុំរឿង​ចាត់ការ​តាមច្បាប់​៕