ទឹកជំនន់​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​៣៩​នាក់ និងជាង​៥ម៉ឺននាក់​គ្មាន​ផ្ទះសំបែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2018 ក+ ក-

​ឥណ្ឌា ៖ ទឹកជំនន់​បង្ករ​ឡើង​ដោយ​ទឹកភ្លៀង នៅ​រដ្ឋ កឺ​រ៉ា​ឡា ប្រទេស​ឥណ្ឌា ភាគខាងត្បូង បានសម្លាប់​មនុស្ស​៣៩​នាក់ និង​បង្ករ​ឲ្យ​មានការ​ខាតបង់​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ ជា​សរុប ចំនួន ជិត​1.2 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នៅ​តំបន់​អា​លូ​វ៉ា Aluva ដែលជា​តំបន់ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ បំផុត​នៅក្នុង​រដ្ឋ​នោះ វិហារ​ស័ក្តិ​សិទ្ធ​ក្នុង​តំបន់ លិច​ក្នុង​ជម្រៅ ទឹក ជំនន់​ត្រឹម​ដំបូល ។​

​ប្រជាជន​ក្នុង​តំបន់​បាន​និយាយថា​វិហារ​នេះ បាន​លិច​ទឹក ឡើង ដល់​កំពូល​វិហា​កាលពី​ពីរ​បី​ថ្ងៃមុន​។ ទោះបី​ទឹកជំនន់​បាន​ស្រក​ចុះ ជាច្រើន​ក៏ដោយ ក៏​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​មិនទាន់​វិល​ត្រឡប់មក​ធម្មតា​វិញ​នៅឡើយ​។ ដំបូង​នៅពេល​ប៉ូលីស​ព្រមាន យើង​ថា ភ្លៀង​ធ្លាក់​ថ្មីៗ​នេះ​នឹង​ធ្វើឱ្យ មាន​ទឹកជំនន់​។

​យើង​មិនមាន​ការព្រួយបារម្ភ​ច្រើន​នោះទេ​ព្រោះ​ទឹកទន្លេ​មិន​ឡើង​ច្រើន ក្នុង​រដូវ​ខ្យល់មូសុង​រៀងរាល់ឆ្នាំ​។ នៅពេល​ទឹកជំនន់​បាន​ហូរ​ចូលមក វា​យឺត​ពេល​ពេក​ក្នុងការ​ប្រមូល​ឥ​វ៉ាន់​ក្នុង​តូប​លក់ដូរ​របស់​ពួកគេ​។ កម្ពស់​ទឹក​ភ្លាមៗ​បាន ឡើង​លើសពី 2 ម៉ែត្រ ហើយ​ប្រជាជន​បាន​ប្រញាប់ប្រញាល រត់គេចខ្លួន​ដែល​មិនមាន ពេល វេលា​ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ឡើយ​។ ប្រជាជន​ផ្សេងទៀត​និយាយថា​យើង​មិន បានគិត ថា​ទឹកទន្លេ លិចលង់​លឿន​បែបនេះ​នោះទេ​។ យើង​ក្រោក​ពី​ព្រលឹម​ហើយ បាន ឃើញ​ទឹក​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ផ្ទះ​។ វា​ពិបាក​ណាស់​ក្នុងការ​រស់នៅ​ទីនេះ ក្នុង​ស្ថាន ភាព​បែបនេះ​។

​ក្មេងៗ​បានកើត​ជំងឺ​ស្បែក​ដោយសារតែ​ដើរ​ក្នុង​ទឹក ហើយ​ឥ​វ៉ាន់​របស់ របរ​ក្នុងផ្ទះ​បាន​ហូរ​ទៅតាម​ទឹក ដូច្នេះ​យើង​ត្រូវ​ដេក​នៅផ្ទះ​សាច់ញាតិ ឬ​អ្នកជិតខាង នៅលើ​ដី​ខ្ព​ស់មាន​សុវត្ថិភាព​។ មកដល់ពេលនេះ ទឹកជំនន់​នៅក្នុង​រដ្ឋ បានធ្វើ​ឲ្យ​អាជ្ញាធរ ជន្លៀស​ប្រជាជន​ជាង ៥​ម៉ឺន​៤​ពាន់​នាក់​៕​