បាត់ដំបង ៖ នៅវេលាម៉ោង១២,០០ថ្ងៃត្រង់ ថ្ងៃទី១៥ ខែសីហា នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិ យម ខេត្តបាត់ដំបង បានប្រាប់ដល់បណ្តាញ ភ្នាក់ងារយកព័ត៌ទូរទស្សន៍អប្សរាប៉ុស្តិ៍១១ និងបណ្តាទូរទស្សន៍ក្នុងខេត្តបាត់ដំបងមួយចំនួនឲ្យដឹងថា៖ នៅវេលាល្ងាចថ្ងៃទី១៥ ខែសីហា ថ្ងៃនេះ ជំនន់ទឹកស្ទឹងសង្កែនិងជន់ហក់ឡើងសារជាថ្មីឡើងវិញម្តងទៀត ហើយកម្ពស់ទឹកជំនន់ក្នុងស្ទឹងសង្កែអាចមានកម្រឹតខ្ពស់ជាងនិងបង្កហានិភ័យផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមរ៉បដងស្ទឹងសង្កែជាពិសេសតំបន់វាលទំនាបមួយចំនួន អាចបង្កជន់លិចពីជំនន់ទឹក ស្ទឹងសង្កែ នៅថ្ងៃនេះ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ការហក់ជន់
ឡើងនៃជំនន់ទឹកស្ទឹងសង្កែដែលមន្ទីរប្រកាសជូនដំណឹងបែបនេះ គឺ៖ដោយសារតែផ្នែកខាងលើនៃក្បាលស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំឡូត របស់ខេត្តបាត់ដំបងប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជោគជាំយ៉ាងច្រើនដោយកម្រិ តទឹកភ្លៀងនៅប៉ែកខាងលើនោះមានកម្រិតកម្ពស់ប្រមាណ
១០០មីល្លីម៉ែត្រ។ខុសប្លែកពីសព្វដងទ្វេគុណជា០២ដង។
ដែលតម្រូវឲ្យមន្ទីរប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែ លរស់នៅតាមរ៉បដងស្ទឹងសង្កែសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីហានិភ័យនិងផលប៉ះពាល់ អាចកើតឡើង ពីជំនន់ជន់ឡើង នៃទឹកស្ទឹងសង្កែក្នុងខេត្តបាត់ដំបង នៅវេលាល្ងាចថ្ងៃនេះ។
គិតត្រឹមវេលាម៉ោង១២,០០ថ្ងៃត្រង់ ថ្ងៃទី១៥នេះ ទឹកស្ទឹងសង្កែ បានហក់ជន់ឡើងបង្កឲ្យទឹកស្ទឹងសង្កែ មានកម្ពស់ជាង១២ម៉ែត្រ៕ ដោយ ៖ អ.អ.