បើ​អត់​ពីស​ម្តេច ជា ស៊ីម លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជា​ប្រធាន​គណបក្ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2015 ក+ ក-

ព្រះសីហនុ៖ «ប្រសិនបើ​អត់​ពីស​ម្តេច ជា ស៊ីម ទៅ គឺ​លោក​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក សាយ ឈុំ នឹង​ទទួល​តំណែង​ជា​ប្រធាន​ព្រឹ​ទ្ឋ​សភា​»​។​នេះ​ជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​២៩​មេសា នៅ​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ រោងចក្រ​ចម្រាញ់​ដូងប្រេង​ទី​២ របស់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ឋី គ្រុប នៅ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ទំនងជា​ចង់​ចំអក​ដល់​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បាន​វិភាគ​ជ្រៀតជ្រែក​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ទាប់​រំលឹក​ដល់​សុន្ទរកថា​របស់លោក ហេង សំរិន និង​លោក ជា ស៊ីម ជាច្រើនលើក​ច្រើនសារ អំពី​ការគាំទ្រ​បេក្ខភាព​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ បន្តបន្ទាប់​រួចមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ដឹកនាំ​ប្រទេស​ទៀត​នៅ​អាណត្តិ​ក្រោយបើឈ្នះឆ្នោត​។

​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ឈ្នះឆ្នោត​ដដែល ហើយ​លោក​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​ជា​បន្តទៀត ហើយក៏​គ្មាន​ការចុះ​ចេញពី​ដំណែង​របស់លោក​ហ៊ុន សែន ដែរ ដោយសារ​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​រប​ស់រូប​លោក មានការ​គាំទ្រ​ដោយ​បក្ស និង​ដោយ​ប្រជាពលរដ្ឋ​។

ក្នុង​ឱកាស​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​លុបចោល​វប្បធម៌​សន្ទនា ដែល​បាន​បង្កើតឡើង​ដោយ​មេដឹកនាំ​នៃ​គណបក្ស​ប្រ ជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួមគ្នា​មួយ​រយះ​កន្លងមកនេះ​។​

​ការព្រមាន​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​ទៅនឹង​ការ​ថ្លែង​ជា​ឧទាហរណ៍​របស់លោក​ស្តីពី​វប្បធម៌​សន្ទនា និង​កុំ​ឲ្យ​មានការ​សងសឹក នា​ឱកាស​រូបលោក និង​លោក សម រង្ស៊ី នៅ​ប្រទេស​ឥណ្ឌូណេស៊ី​៕
134521

aytre