ចាប់ខ្លួន​ជនជាតិ​ចិន​បីនាក់​ពាក់ព័ន្ធ​ករណី​ប្លន់​អ្នកលក់​មាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​សៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ពួក ខេត្តសៀមរាប បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ពាកព័ន​ករណី​ប្លន់​ជនរងគ្រោះ​ជា​អ្នកលក់​មាស​នៅ​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​19​និង​20​នាទី ថ្ងៃទី​14 ខែសីហា នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ខណៈដែល​ពួកគាត់​ចេញពី​ប្រកប​របរ​លក់​មាស​ប្តូរប្រាក់ ក្នុង​ក្រុង​សៀមរាប ត្រឡប់មកផ្ទះ​វិញ​(​ភូមិ​ឃុំ​កើតហេតុ​) ស្រាប់តែ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​មិន​ស្គាល់មុខ​៣​នាក់ មាន​ពាក់​ម៉ាស់​បិទមុខ​ជិត ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង មាឌធំ​ខ្ពស់ ស្លៀកពាក់​ស៊ីវិល មិន​ច្បាស់​ភិនភាគ បាន​ដើរ​ចេញពី​ដុប​ព្រៃ​ផ្នែក​ខាងកើត​អែប​ផ្លូវ​នោះ សំដៅ​មក​ឡាន​គាត់ ភ្លាមនោះ​មាន​ម្នាក់​ស្ទុះ​មក​វាយ​លើ​គាត់​ដោយ​វត្ថុ​រឹង​ចំក្បាល​បណ្តាលអោយ​គាត់​រងរបួស តែ​គេ​មិនបាន​និយាយ​អ្វី​ទេ ហើយ​គាត់​លើកដៃ​ប្រ​វ៉ា​យ​ទៅ​មនុស្ស​នោះ​វិញ និង​បាន​ស្រែក​រក​អ្នកជិតខាង​ជួយ ចំណែក​គ្នា​គេ​ម្នាក់​នាក់​ទៀត​បាន​វាយ​បំបែក​កញ្ចក់​ឡាន​បែក​ផ្នែក​ខាងស្តាំ បំណង​រក​ទ្រព្យសម្បត្តិ​មាន​តំលៃ​។ លោកប្ត​ថា ដោយ​ជនរងគ្រោះ​ស្រែក​ខ្លាំង ផ្អើល​អ្នកជិតខាង ក្រុម​ជនសង្ស័យ​ទាំង​នោះបាន​រត់គេចខ្លួន​ទៅ​ទឹ​ស​ខាងកើត​ឆ្លងស្ទឹង​បាត់ ។​

​លោក​អធិការ​បន្តថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ត្រួត​ពិនិត្យឃើញ​ឡាន​របស់​ជនរងគ្រោះ​មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុតាង​; គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់ នៅ​ដី​ជិត​របង​ផ្ទះ​ជនរងគ្រោះ និង​ដំបង​ទីប​ដែក​១​មូល ប្រវែង​៧៩​ស​.​ម នៅ​ចំ​រ៉ា​ក់​មាត់​ស្ទឹង​ខាងកើត​កន្លែងកើតហេតុ ។

​បន្ទាប់​កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​ធ្វើការ​រុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​,​ស្រុក​ពួក ដែល​នៅ​ទឹ​ស​ខាងកើត​កន្លែងកើតហេតុ​ប្រហែល​១៥០​ម៉ែត្រ បន្ទាប់​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ម៉ាក​ស្តា​រិច សេរី​ឆ្នាំ​២០០៤ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុកចោល​នៅមុខ​ខ្លោងទ្វារ​សាលា​បឋម​សឹ​ក្សា​ទៀ​បាញ់​គំរូ ភូ​ូ​មិ​ប្រយុទ្ធ ឃុំ​ស្រុក​ពួក ចាក់សោរ​ជាប់​ហើយ​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នប​ពួក ។​យើង​បន្ត​តាមរក​ជនសង្ស័យ​បន្តទៀត​។​លុះដល់​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​ទើប​កំលាំង​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជា​ជន​ជាតិចិន​។​

​លោក ទេព ពុំសែន បន្តថា បន្ទាប់ពី​ចាប់​ឃាត់ខ្លួន កម្លាំង​នគរបាល​ស្រុក​ពួក​បាន​សហការ​ជាមួយ​កម្លាំង​ផែន​អន្តោប្រវេសន៍ កា​រិ​ល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី ៕​