កូន​ថៅកែ​កាប់​ជ្រូក នាំ​គូកន​ទៅ​ភ្ជង់​រំ​ដោះយក​រថយន្ត​ឡិច​ស៊ី​៥៧០ ដែល​បង្ក​គ្រោះថ្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ជា​កូន​ថៅកែ​កាប់​ជ្រូក​ម្នាក់ រួមទាំង​បក្សពួក ២​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ សហ​ការណ៍​ជាមួយ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លួ​វ​គោក នៃ​ស្នងការ នគរបាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា នេះ​បន្ទាប់ ពី​ជិះ​រថយន្ត​ម៉ាក ឡី​ច​ស៊ី​សលេខ​៥៧០ ពាក់​ស្លាក​លេខ​រដ្ឋ​មួយគ្រឿង បើក​ឡើង​សួនច្បារ ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម បាក់​ដល់​ដី ហើយ​ម្ចាស់ រថយន្ត​បង្ក​បាន​នាំ​បក្សពួក​ទៅ​ភ្ជង់​ម្ចាស់​រថយន្ត​ស្ទួ​ច​របស់​សមត្ថកិច្ច អោយ​យក​រថយន្ត​បង្ក​នោះ​ទៅ​ទុក​ក្នុងផ្ទះ​របស់ខ្លួន ។​

គ្រោះថ្នាក់​ចរាចរ​រណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២នឹង​១៥​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិតនៅ​ក្នុងភូមិ មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនបង្ក​ហេតុ​ដល់​ដែល​ត្រូវ​ឃាត់ខ្លួន​១. ទ្រី ដា​រិ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជា​កូន​ថៅកែ​កាប់​ជ្រូក ជា​ម្ចាស់​រថយន្ត​ស៊ី​សលេខ​៥៧០​ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ ០៧ ២.៨៩៨៩ ដែល​បង្ក​គ្រោះថ្នាក់ បុក​បង្គោល​ភ្លើង ។​២. ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នកបើកបរ រថយន្ត​ដឹក​ជ្រូក និង​៣.​ឈ្មោះ អ៊ុ​ល ផានិត ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ជា​កម្មករសំណង់ ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​។ បន្ទាប់ ពី​ឃាត់ខ្លួន នគរបាល​ក៍បាន​ដកហូត បាន​កាំភ្លើង ម៉ា ប៉េអា​តា មួយ ដើម​ដែល​ជនសង្ស័យ​លាក់ទុក នៅក្នុង កន្លែង ដាក​ទឹក បាញ់​បង្គាន់ ជាន់​ទី​២​នៅ​ការដ្ឋាន សំណង់​សង់​ថ្មី នៅ​ភូមិ ខ​១ សង្កាត់ ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ព្រមទាំង ដកហូត​បាន​វត្ថុតាង រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ បុក​បង្គោល​ភ្លើង នោះមក​វិញ ។​

​តាម​នគរបាល បានអោយដឹងថា នៅ​វេលាយប់​ថ្ងៃកើតហេតុ ជនសង្ស័យ​ដែលជា​កូន​ថៅកែ​កាប់​ជ្រូក​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពាក់​ស្លាក​លេខ​រដ្ឋ ខាងលើ ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​ខណៈពេល​បើក​មកដល់​ចំណុចកើតហេតុ​ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​សួនច្បារ និង​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​រាប ដល់​ដី ។​

​តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី​គ្រោះថ្នាក់​អ្នកបើកបរ បានគេច​បាត់ ហើយ​នគរបាល​មូលដ្ឋាន​ក៍បាន​ហៅ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចុះទៅ​វាស់វែង និង​ស្ទួ​ច​យកទៅដាក់​ការិយាល័យ ដើម្បី​ដោះស្រាយ​សង​ការខូចខាត​នៅពេល​ករោយ​។​

​តាម​ព័ត៌មាន​អោយដឹងទៀតថា នៅវេលា​ទាប​ភ្លើង នោះ​ពេល ដែល​រថយន្ត​ស្ទួ​ច​បាន​ទៅ​ដឹក​រថយន្ត​បង្ក​នាំយក​ទៅដល់​វត្ត ទួល​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ស្រាប់តែ​ជនសង្ស័យ ដែលជា​ម្ចាស់​រថយន្ត រួមទាំង​គូកន បាន​បើករថយន្ត ម៉ាក​កូរ៉ូឡា​ពណ៌​ទឹកប៊ិច​មួយគ្រឿង ពាក់​ស្លាក​លេខ​កណ្តាល ២ អា ១២៤៦​មួយ គ្រឿង ហើយ​ធ្វើ​សកម្មភាព​ភ្ជង់​រថយន្ត​ស្ទួ​ច អោយ​នាំយក​រថយន្ត​បង្ក​យកទៅដាក់​ផ្ទះ​របស់ខ្លួន​វិញ ។​

​តាម​នគរបាល អោយដឹងទៀតថា បន្ទាប់ពី​មាន​ករណី​ភ្ជង់​យក​វត្ថុតាង​នគរបាល ការិយាល័យ​ចរាចរណ៍ ក៍បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រាយការណ៍​ទៅ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​រាយការណ៍ ទៅ​ព្រះ​រា​ជ្ញ​អាជ្ញា​រង សៀង សុខ ចុះទៅ​ឡា​ម​ព័ទ្ធ​ឆែកឆេរ ដកហូត​រថយន្ត​បង្ក ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ក្នុងនោះ មាន​ម្នាក់​ជា​ម្ចាស់​រថយន្ត ជា​អ្នកមាន​កាំភ្លើង និង​កម្មករសំណង់​ម្នាក់ ដើម្បី​សាកសួរ​។​នៅ​ព្រឹក​នោះ នគរបាល​ក៏បាន​ដកហូត​រថយន្ត​២​គ្រឿង និង​កាំភ្លើង មួយ​ដើម​ផងដែរ​៕