ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា នេះ បានជួប ពិភាក្សាជាមួយលោកជំទាវធីណា ស៊ូស្សាន រីតវ៉ា(Tina Susan Redshaw) ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
បន្ទាប់ពីចប់ជំនួបពិភាក្សា លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស
មានប្រសាសន៏ឲ្យដឹងថា,ពិភាក្សាផ្តោតលើកិច្ចសហការទ្វេភាគី ជាមួយគ្នាបន្ថែមទៀត លើMOUពិគ្រោះយោបល់គ្នា ដែលនិងចុះហត្ថលេខា ដើម្បីបំផលប្រយោជន៏ឲ្យគ្នាទៅវិញទៅមក និងតំបន់ និងកិច្ចសហការលើវិស័យអប់រំ។
សហការរវាងវិទ្យាស្ថានការទូតកម្ពុជានិងអង់គ្លេស លើការបណ្តុះបណ្តាល និងកិច្ច សហការវិស័យដោះមីនដើម្បីមនុស្សធម៌។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឲ្យអង់គ្លេសផ្តល់ជំនួយនិងបច្ចេកទេសវិទ្យាស្ថានដោះមីនអាស៊ាន។កម្ពុជា អង់គ្លេសមានការរីកចំរើនផ្នែកពាណិជ្ជកម្ម និងជុំរុញឲ្យមាន ការផ្លាស់ប្តូរធុរជនកម្ពុជាទៅអង់គ្លេសនិងស្នើសុំអង់គ្លេសផ្តល់ការអនុគ្រោះពន្ធ ដល់កម្ពុជា។
ជាការឆ្លើយតបលោកជំទាវទូត បានបញ្ជាក់ថា,នឹងមានសេចក្តីប្រកាសពេលឆាប់អំពីជំនួយអង់គ្លេសរយៈពេល៣ឆ្នាំនៅកម្ពុជា បន្ទាប់ពីកម្ពុជាមានការប្តេជ្ញាខ្ពស់លើវិស័យដោះមីន និងបន្តជុំរុញបណ្តុះ បណ្តាលវិជ្ជាជីវៈដល់យុវជន
កម្ពុជា។
ចំពោះកិច្ចសហកាអាស៊ានគឺអង់គ្លេសនិងធ្វើជាដៃគូសន្ទនារបស់អាស៊ាន។កម្ពុជាគាំទ្រអង់គ្លេសដើម្បីក្លាយជាដៃគូសកម្មរបស់ អាស៊ាន។
នៅក្នុងជំនួបនោះដែរឯកឧត្តមទេសរដ្ឋ មន្ត្រីបានជំរាបលោកជំទាវឯកអគ្គរដ្ឋទូតអង់គ្លេសថា-មានប្រជាពលរដ្ឋកម្ពុជា ជាង៨៣%បានចេញទៅបោះឆ្នោត។
លោកជំទាវទូតអង់គ្លេសបានទទួល ស្គាល់លទ្ធផលបោះឆ្នោត ដែលរដ្ឋា ភិបាលថ្មីត្រូវខិតខំ ធ្វការច្រើនទៀតដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋពលធ្វើការពិភាក្សាជាមួយដៃគូអង្គការសង្គមស៊ីវិល៕