ឥណ្ឌូនេស៊ី ប្រារព្ធខួបទិវាឯករាជ្យលើកទី៧៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2018 ក+ ក-

 

ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសឯករាជ្យភាពរបស់ខ្លួន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៤៥ ហើយនៅឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ី ប្រារព្ធខួប៧៣ឆ្នាំ របស់ខ្លួន នៃការប្រកាស ឯករាជ្យ ដែលជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រារព្ធធ្វើឡើង មានព្រឹត្តិការណ៏ អស្ចារ្យជាច្រើន នៅទូទាំងប្រទេស ក្នុងគោលបំណង លើកកម្ពស់ សាមគ្គីភាព។

ក្រុមបំរើការក្នុងពិធី បានចំណាយពេលជាច្រើនខែ ក្នុងការហ្វឹកហ្វឺន និង ដាច់ដោយឡែកដើម្បី ធ្វើឲ្យបានល្អឥតខ្ចោះក្នុងអំឡុងពេលពិធីផ្លូវការ នៅមុខលោក ប្រធានាធិបតីនិងភ្ញៀវកិត្តិយស។ យោងតាមសេចក្តីរាយការបានឲ្យដឹងថា ចាប់តាំងពី ឆ្នាំដំបូងក្នុងការឡើងកាន់ តំណែង របស់លោកចូកូវីដូដូ ប្រធានាធិបតីឥណ្ឌូ នេស៊ី បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សំរាប់ការឈានឡើងបន្ថែមទៀត សំរាប់ប្រទេស ឥណ្ឌូនេស៊ី ដូច្នេះបច្ចុប្បន្នរដ្ឋាភិបាល និងផ្តោតលើ ការបង្កើនល្បឿនអភិវឌ្ឍន៏ហេត្ថារចនា សម្ព័ន្ធ បង្កើនផលិតភាព ព្រមទាំងបង្កើន ភាពប្រកួតប្រជែងនៅទូទាំងប្រទេស។

នៅក្នុងពិធីនេះ មានកម្មវិធីដូចជា បង្ហូតទង់ជាតិ ក្បួនយន្តហោះF16 ហោះហើរកាត់អង្គពិធី និងការប្រគុំភ្លេងយោធា ជាដើម។ លោកចូកូវិដូដូ ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ពី តំបន់អាឆេ ប្រទេសឥណ្ឌូនេស៊ី។ អង្គពិធី ត្រូវបានចូលរួមដោយ សមាជិកសភា និងគណ រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតបរទេស យោធា មេដឹកនាំសហគមន៏និងប្រជាជនជាច្រើននាក់៕