ភ្នំពេញ៖ គំនរសម្រាមគរស្អុយរលួយក្លាយជាកូនភ្នំ និងក្រោមផ្លាកគណៈបក្សប្រជាជនកម្ពុជា បានបង្ហាញសម្រស់ទុកបង្អួតភ្ញៀវទេសចរណ៍ដែលបានឆ្លងកាត់បណ្តោយផ្លូវជាតិលេខ៤ដែលស្ថិតក្នុងសង្កាត់ចោមចៅ៣ និងសង្កាត់កន្ទោក ដែលដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់ទទួលបានជ័យលាភី រំដួល១ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត ដែលប្រគល់ដោយ សម្តេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតគំនរសម្រាមមានការព្រួយបារម្មណ៍យ៉ាង ខ្លាំងអំពីសុខភាពរបស់ក្រុមគ្រួសារនិងកូនចៅរបស់ពួកគាត់ខណៈ គុំនរសម្រាមគរដូចភ្នំជះក្លិនស្អុយអសោចធ្វើឲ្យបះពាល់ដល់សុខភា ពជាពិសេសពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយ លើសពីនេះទៅទៀតសម្រាមទាំងនោះបានហៀរចូលពេញលូ បណ្តាល អោយមានការកក់ស្ទះប្រព័ន្ធបង្ហូរទឹកស្អុយ។ ប្រភពដដែលបន្ត ទៀតថា នៅរដូវប្រាំង គឺក្លិនស្អុយសាយភាយតិច មានដីហុយខ្លាំងដោយសាររថយន្តធដឹកដីធ្លាក់រាយប៉ាយក្រាល់ពេញផ្លូវពេលដែលរដូវវស្សាចូលមកដល់មានភ្លៀងធ្លាក់ម្តងៗ គឺសាយភាយធំក្លិនស្អុយតាមខ្យល់បក់ មកចំម្លងៗរោគចូលខ្យល់ដង្ហើមយ៉ាងខ្លាំង ជាពិសេសបានហូរនាំសម្រាមទាំងនោះចូលក្នុងលូបង្កអោយមានការស្ទះប្រព័ន្ធលូ ។ ផ្ទុយមកវិញ អាជ្ញាធរបានត្រឹមតែសន្យាខ្យល់តែប៉ុនណ្ណោះ។
សូម មន្ត្រីរាជការ ចូលរួមទាំងអស់គ្នា ក្នុងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ ទុកដាក់សំរាម ឲបានត្រឹមត្រូវដើម្បី ធ្វើឲបរិស្ថានល្អ ទទួលបានសុខភាពល្អទាំងអស់គ្នាដើម្បីទីក្រុងស្អាតទាំងអស់គ្នា និងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យស្អាតទាំងអស់ ជៀសវៀងទទួលជ័យលាភីរំដួលចាកទង៕